ភ្ញៀវប្រចាំថ្ងៃ

កញ្ញា Catherine Harry នឹង​ចេញ​វីដេអូថ្មី និយាយពី​«ការ​សម្រេច​ផ្លូវ​ភេទ​ដោយ​ខ្លួនឯង​» និង​​«ការស្រាត​ល្វែង​លើ»​

សំឡេង ១១:២០
Catherine Harry ម្ចាស់ទំព័រ A Dose of Cath
Catherine Harry ម្ចាស់ទំព័រ A Dose of Cath @A Dose of Cath

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​យប់​នេះ គឺ​យុវនារី​ឆ្នើ​ម​មួយ​រូប គឺ​កញ្ញា ខេ​ត​ធឺ​រី​ន ហេ​រី (Catherine Harry)។ កញ្ញាជា​អ្នក​ផលិត​​​វីដេអូ​ឃ្លី​បខ្លីៗ​​ ដែល​ផ្សព្វផ្សាយ​ចែករំលែក​ចំណេះដឹងជុំវិញ​បញ្ហា​រស៊ើប​របស់​សង្គមយុវវ័យ​ ពិសេស​ពាក់ព័ន្ធ​នឹង​សុខភាព​ និងផ្លូវ​ភេទ។ វីដេអូ​ទាំងនោះ ត្រូវ​ផ្សា​យ​យ៉ាងទៀត​ទាត់ នៅ​ប្រព័ន្ធ​បណ្តាញ​សង្គម​​ផ្ទាល់​ខ្លួន​របស់​កញ្ញា ឈ្មោះថា​ A Dose of Cath​។ កញ្ញា Catherine Harry ប្រាប់ថា​នាង​នឹង​ចេញ​វីដេអូថ្មីទៀត​ និយាយពី​«ការ​សម្រេច​ផ្លូវ​ភេទ​ដោយ​ខ្លួន» និង​«​ការស្រាត​ល្វែង​លើ»​។​សូម​ស្តាប់​បទ​សម្ភាស​របស់ ហេង ឧត្តម ជាមួយ​នឹង ​កញ្ញា Catherine Harry ៖