ភ្ញៀវប្រចាំថ្ងៃ

លោក ចាន់ យេត៖ បក្សសាធារណរដ្ឋ​ប្រជាធិបតេយ្យ គោរព​របបរាជានិយម!

សំឡេង ១៥:៣២
លោក លោក ចាន់ យេត ប្រធានស្តីទី​គណបក្ស​សាធារណ​រដ្ឋប្រជាធិបតេយ្យ
លោក លោក ចាន់ យេត ប្រធានស្តីទី​គណបក្ស​សាធារណ​រដ្ឋប្រជាធិបតេយ្យ @Phearak Soeung

សម្រាប់​ថ្ងៃទី២ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ! វិទ្យុ​បារាំង​ RFI យើង​ បាន​អញ្ជើញ​លោក លោក ចាន់ យេត ដើម្បី​ឲ្យនិយាយ​ពី​កម្មវិធីនយោបាយ​ និង​គោល​នយោបាយ​​ ​របស់​ ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។ ក្នុង​នាម​ជា​ប្រធាន​ស្តីទី​របស់​បក្ស, លោក ចាន់ យេត អះអាង​ថា បក្ស​របស់លោក​មាន​ចំណុច​ប្លែក​ពីគេ នៅ​​ត្រង់​យក​ផែនទី​ដាក់ជា​រូប​សញ្ញាបក្ស និង​​មាននារី​ជា​ប្រធាន​បក្ស។ ហើយ​បើទោះបី​មាន​ឈ្មោះថា «សាធារណរដ្ឋ» ពិតមែន តែបក្ស​នេះ គោរព​ព្រះមហាក្សត្រ។