ភ្ញៀវប្រចាំថ្ងៃ

អគ្គនាយក​ដ្ឋាន​ប្រេង​កាត៖ កិច្ច​ព្រម​ព្រៀង​អភិវឌ្ឍន៍​អណ្ដូង​ប្រេង​កាត​ នឹង​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​ផលិត​ប្រេង​មួយ​ដែរ​លើ​ពិភព​លោក​

សំឡេង ១១:៤៩
លោក​ជៀប សួរ អគ្គនាយក​អគ្គនាយកដ្ឋាន​ប្រេង​កាត របស់​ក្រសួង​រ៉ែ និង​ថាមពល
លោក​ជៀប សួរ អគ្គនាយក​អគ្គនាយកដ្ឋាន​ប្រេង​កាត របស់​ក្រសួង​រ៉ែ និង​ថាមពល @FB

ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ឲ្យ​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ សីហា នេះ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ប្រេង​កាត​សម្រាប់​អភិវឌ្ឍ​អណ្ដូង​ប្រេង​កាត​នៅ​ប្លុក A កម្ពុជា ជាមួយ​ក្រុមហ៊ុន​រុក​រក​ប្រេង​មក​ពី​ប្រទេស​សិង្ហបុរី គ្រីសអេនើជី (KRISENERGY) ។ ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​អគ្គនាយកដ្ឋាន​ប្រេង​កាត​នៃ​ក្រសួង​រ៉ែ ចាត់​ទុក​ថា ជា​កិច្ច​ព្រម​ព្រៀង​ថ្មី​មួយ​ដែល​នឹង​នាំ​ឲ្យ​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​ផលិត​ប្រេង​មួយ​ក្នុង​ចំណោម​ប្រទេស​ផលិត​ប្រេង​ផ្សេងៗ​លើ​ពិភព​លោក។