ភ្ញៀវប្រចាំថ្ងៃ

លោក ឆាំង យុ ៖ «ពេល​យើង​ចាប់​ផ្តើម​ដំបូង ថវិកា​សិក្សា​ស្រាវ​ជ្រា​វ​របស់​យើង​​ចំណាយ​តែ ២៥ដុល្លារ​ប៉ុណ្ណោះ​​ក្នុង​មួយ​ខែ​»

សំឡេង ១១:៤០
លោក ឆាំង យុ នាយក និងជា ស្ថាបនិកមួយរូប នៃ មជ្ឈមណ្ឌលឯកសារកម្ពុជា
លោក ឆាំង យុ នាយក និងជា ស្ថាបនិកមួយរូប នៃ មជ្ឈមណ្ឌលឯកសារកម្ពុជា @Facebook

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅយប់​នេះ​គឺ​លោក​យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្រ្គោះ​ជាតិ។ រដ្ឋា​ភិបាល​អាមេរិក នៅ​ថ្ងៃ​ច​ន្ទ​នេះ បាន​​ប្រកាស ផ្តល់​ថវិកា ៥​លាន​​៨​សែន​​ដុល្លារ​អាមេរិក ជា ទាយជ្ជទានបន្ថែមទៀត គាំទ្រដល់ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) ដែលសរុប​បាន​ចំនួន​ ៩​លាន​៨​សែន​ដុល្លារ ដើម្បី​លើក​កម្ពស់​សន្តិភាព និង​ផ្សះ​ផ្សា​ជាតិ តាមរយះ​ការ​អភិរក្ស​​កំណត់​ត្រា​ប្រវត្តិសាស្រ្ត​​របស់​កម្ពុជា ក្នុង​សម័យ​ខ្មែរ​ក្រហម​។ លោក ឆាំង យុ នាយក​ នៃ​ មជ្ឈ​មណ្ឌល​​ឯកសារ​កម្ពុជា បាន​លើក​ឡើង​ថា ថវិកា​​មិន​មែន​​ជា​​ដំណោះ​ស្រាយ​​គ្រប់​​បញ្ហា​​នោះ​​ទេ ព្រោះ​ ចាប់​​ផ្តើម​​ការងារ​​ដំបូង ​ខែ​​មករា ឆ្នាំ​​១៩៩៥ មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា បាន​​ចំនាយ​​ត្រឹម​​តែ ២៥​​ដុ​ល្លារ ក្នុង​​មួយ​​ខែ ដើម្បី​​ធ្វើ​​ការ​​សិក្សា​​ស្រាវ​ជ្រាវធ្វើ​​យ៉ាង​ណា ឲ្យ​ទស្សនៈ​វិស័យ​របស់​ខ្លួន ចេញ​​ជា​​​លទ្ធផល និង​​រូប​រាង។ លោក ឆាំង យុ ​នាយក ​មជ្ឈ​មណ្ឌល​​ឯកសារ​​កម្ពុជា បាន​បញ្ជាក់​​ថា យុទ្ធសាស្រ្ត និង​អភិរក្ស​ក្នុង​ការ​ចំណាយ​ថវិកា​នឹង​​​ជួយ​​​ឲ្យ​ ​​មជ្ឈ​មណ្ឌល​​ឯកសា​រ​​កម្ពុជា មាន​និរន្ត​ភាព​​ផ្នែ​ក​​ថវិកា​​ប្រតិបត្តិ សម្រាប់​​​ចំណាយ​ ២០​ឆ្នាំ ទៅ​​ខាង​​មុខ​។ 

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI