អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកឌឹម សុវណ្ណារុំ៖ ជប៉ុន​ទើប​តែ​ផ្ទេរ​ទឹក​ប្រាក់​៧​លាន​៥​សែន​ដុលា្លរ​ដល់​គ.ជ.ប ដើម្បី​រៀប​ចំ​ការ​បោះ​ឆ្នោត

សំឡេង ១២:២៤
លោក ​ឌឹម ​សុវណ្ណារុំ ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ហៅ​កាត់​ថា ​គជប​។​
លោក ​ឌឹម ​សុវណ្ណារុំ ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ហៅ​កាត់​ថា ​គជប​។​ @RFI
ដោយ៖ វណ្ណ សុគន្ធា

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​នៅ​ថ្ងៃ​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រាប់​ឲ្យ​បក្ស​នយោបាយ​មក​ចុះ​បញ្ជី​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ពី​ថ្ងៃ​ទី​៣០ មេសា​ទៅ។ ដូច្នេះ​នៅ​រាត្រី​នេះ លោក​ឌឹម សុវណ្ណារុំ ដែល​ជា​សមាជិក និង​ជា​អ្នក​នាំ​ពាក្យ​គ.ជ.ប បាន​ចូល​ខ្លួន​មក​បក​ស្រាយ​ពី​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​ឈរ​ឈ្មោះ​នេះ​នៅ​ក្នុង​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង។ ក្រៅ​ពី​បញ្ហា​នេះ លោក​ឌឹម សុវណ្ណារុំ ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា រដ្ឋាភិបាល​ជប៉ុន​ទើប​តែ​ផ្ទេរ​ទឹក​ប្រាក់​ចំនួន​៧​លាន​៥​សែន​ដុល្លារ​អាមេរិក​ដល់​គ.ជ.ប សម្រាប់​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ