ភ្ញៀវប្រចាំថ្ងៃ

លោក ឌឹម សុវណ្ណារុំ ៖ ឈ្មោះ​អ្នក​ចូលរួម​គាំទ្រ​គម្រោង​សំណង របស់ សាលា​ក្តី​ខ្មែ​រក្រហម ចាប់​ពី​មួយ​ដុល្លារ​ឡើង​ទៅ ​ក៏​ត្រូវ​បាន​ចងក្រង​ជា​មរតក​ប្រវត្តិសាស្រ្ត​ដែរ

សំឡេង ១២:៣៣
លោក ឌឹម សុវណ្ណារុំ នាយកផ្នែកកិច្ចការសាធារណៈ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
លោក ឌឹម សុវណ្ណារុំ នាយកផ្នែកកិច្ចការសាធារណៈ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា @RFI

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អង្គភាព​គាំពារ​ជន​រងគ្រោះ នៃ​សាលាក្តី​ខ្មែរ​ក្រហម បាន​រៀបចំកិច្ច​ប្រជុំ​មួយ ជាមួយ​ម្ចាស់​ជំនួយ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល សំដៅ​ស្វែងរក​ថវិកា ២​លាន៥​សែន​ដុល្លារ​ បន្ថែម​ទៀត ដើម្បី​បំពេញ គម្រោង​សំណង ក្នុង​សំណុំ​រឿង ០០២ ដំណាក់កាល​ទី​២ ដែល​ត្រូវការ​ប្រមាណ​ ៥​លាន​ដុល្លារ​។ លោក ឌឹម សុវណ្ណារុំ នាយក​ផ្នែក​កិច្ចការសាធារ​ណៈ នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​រំពឹង​ថា សហគមន៍​អន្តរជាតិ ប្រទេស​ផ្តល់​ជំនួយ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​តតីយជន នឹង​ចូលរួម​ផ្តល់​វិភាគទាន​ចាប់ពីមួយ​ដុល្លារ​ឡើង​ទៅ ឲ្យ​បាន​មុន​ខែវិច្ឆិកា ដើម្បី​ឈាន​ទៅ​សម្រេច គម្រោង​សំណង ជូនដល់ជន​រងគ្រោះ ក្នុង​របប​ខ្មែរ​ក្រហម​។ ផល​ប្រយោជន៍​សំខាន់​នៃ​ការ​ជួយ​ដល់​គម្រោង​សំណងនេះ គឺ ឈ្មោះ របស់ តតីយជន នឹង​ត្រូវ​បាន​ចងក្រង ដូច ដើម​បណ្តឹង​រដ្ឋ​ប្បវេណី ទាំង ៣.៨៦៧​នាក់​ដែរ ហើយ​វា​ជា​ការ​ចូលរួម​គ្នា​កសាង​សមិទ្ធិផល របស់​តុលាការ​ខ្មែរ​ក្រហម ដើម្បី​ជា មរតក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

ផ្សាយពាណិជ្ជកម្ម

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI