អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ជា មុនី​ឫទ្ធិ៖ ចូលឆ្នាំចិន មាន​គោល​គំនិត​៣ គឺ​ជួប​ជុំគ្នា ​ដឹងគុណ​ និង​​ចែក​រំលែក​គ្នា!

សំឡេង ១៤:៤៩
បណ្ឌិត ជា មុនីឫទ្ធិ ជានាយកវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា
បណ្ឌិត ជា មុនីឫទ្ធិ ជានាយកវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា @facebook
ដោយ៖ ហេង ឧត្តម

ថ្ងៃ​​នេះ ជាថ្ងៃទី​១ នៃពិធី​បុណ្យ​​ចូល​ឆ្នាំ​ប្រពៃណី​ចិន-វៀតណាម។ វិទ្យុបារាំង សុំ​អញ្ជើញ​​បណ្ឌិត ជា មុនី​ឫទ្ធិ ដែលជា​​​នាយក​វិទ្យា​ស្ថាន​ខុងជឺ ​នៃរាជ​បណ្ឌិត្យសភា​កម្ពុជា​ ​ ធ្វើ​ភ្ញៀវ​ប្រចាំថ្ងៃ​របស់យើង​​នៅ​យប់​នេះ។ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង បណ្ឌិត ជា មុនី​ឫទ្ធិ បាន​បញ្ជាក់ថា នៅ​ពេល​បុណ្យ​ចូលឆ្នាំចិន គឺមាន​គោល​គំនិត​៣ធំៗ​។ ទី១ គឺ​ជាការ​​ជួប​ជុំគ្នា ក្នុង​រង្វង់​ក្រុម​គ្រួសារ​ ឬ​ទៅ​ជួប​ជុំ​គ្នា​នៅ​ស្រុក​កំណើត។ ទី២ ​គឺ​ដឹងគុណ​ អ្នក​ដែល​បាន​ស្លាប់​ទៅ និង​ដឹង​គុណ​ ចាស់ទុំ​ អ្នក​ដែលនៅ​រស់​ ហើយ​និងទី៣ គឺ​ជាការ​​​ចែក​រំលែក​គ្នា។ នោះគឺ​ចែក​រំលែក​នំ​ចំណីនិង​ទ្រព្យ​ធ​ន​ខ្លះ នៅពេល​សែន​ព្រេន​ហើយ។​ដោយ​ឡែកចំពោះ​ការ​សែន ដូចជា​មាន់​ស្ងោរ ជ្រូក​ខ្វៃ នំចំណីផ្សេងៗ​ គឺគ្មាន​ភស្តុតាង​ណា​ដែល​អះអាង​ថាបាន​ផល​ពិត​នោះទេ។ ហើយ​ចំណែក ការ​ដុត​ក្រដាសសែនវិញ​​ លោក​បណ្ឌិត បញ្ជាក់ថា​គឺជាការ​ខ្ជះខ្ជាយ។ ដូច្នេះសុំស្តាប់បទសម្ភាស​របស់ ហេង ឧត្តម ជាមួយ​នឹង​បណ្ឌិត ជា មុនី​ឫទ្ធិ ៖

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ