អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

បណ្ឌិត​ ឈាង វណ្ណារិទ្ធ៖ បើ​លោក សម រង្ស៊ី ត្រឡប់​ទៅ​គ្រប់​គ្រង​CNRP​វិញ​ គឺធ្វើ​ឲ្យបាត់​បង់​ប្រជាប្រិយភាព!​

សំឡេង ០៩:៣៥
លោក ឈាង វណ្ណារិទ្ធ ជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​ និង​សន្តិភាព​ ហើយ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល​​នៃវិទ្យាស្ថាន​កម្ពុជាសម្រាប់​ការ​សិក្សាយុទ្ធសាស្ត្រ​។
លោក ឈាង វណ្ណារិទ្ធ ជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​ និង​សន្តិភាព​ ហើយ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល​​នៃវិទ្យាស្ថាន​កម្ពុជាសម្រាប់​ការ​សិក្សាយុទ្ធសាស្ត្រ​។ RFI
ដោយ៖ ហេង ឧត្តម
១៦ នាទី

ជុំវិញ​ការ​លាលែង​ពី​ប្រធាន​បក្ស​​ពីសំណាក់​លោក សម រង្ស៊ី, យើង​បាន​ស្តាប់​យោបល់​ពលរដ្ឋ​ អ្នកនយោបាយ​ និង​អ្នក​វិភាគ​ក្នុង​ស្រុក​ជាច្រើនមកហើយ។ នៅ​រាត្រីនេះ​ វិទ្យុ​បារាំង បាន​អញ្ជើញ បណ្ឌិត​ ឈាង វណ្ណារិទ្ធ ដែល​ជាអ្នក​ជំនាញ​កិច្ច​ការ​តំបន់​អាស៊ី និងដែល​កំពុង​ស្នាក់​នៅ​ក្រៅស្រុក គឺប្រទេស​សិង្ហបុរី ឲ្យ​មក​វិភាគ​វិញម្តង។ ប្រធានក្រុម​ប្រឹក្សា​ភិបាល​នៃ​​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់ការសិក្សាយុទ្ធសាស្ត្រ លោកបណ្ឌិត​ ឈាង វណ្ណារិទ្ធ បាន​មាន​ប្រសាសន៍ថា ប្រសិន​បើ​លោក សម រង្ស៊ី ត្រឡប់​ចូល​ឆាក​នយោបាយវិញ ឬ​ត្រឡប់​ទៅ​គ្រប់​គ្រង​បក្ស​សង្គ្រោះជាតិ​វិញនោះ​ គឺធ្វើ​ឲ្យរូប​លោក​និង​​គណ​បក្ស​សង្គ្រោះជាតិ​ បាត់​បង់​ប្រជាប្រិយភាព​ ព្រោះ​ថា​ការ​បត់​​បែន​នេះ វា​លឿនខ្លាំង​ពេក​។​ប្រការ​នេះ គឺ​អាច​​ធ្វើ​ឲ្យ​ពលរដ្ឋ​មើល​ឃើញ​ពី​ភាព​គ្មាន​គោល​ជំហរច្បាស់​លាស់​របស់​លោក សម រង្ស៊ី ហើយអ្នក​​ខ្លះ​ អាច​នឹង​អស់​ជំនឿ​ចំពោះ​រូប​លោក​ថែមទៀត​។  បើ​តាម​បណ្ឌិត ឈាង វណ្ណារិទ្ធ, លោក សម រង្ស៊ី គួរតែ​ដើរតួ​ជា​«សកម្មជន​សង្គម» ដើម្បី​ជំរុញ​ចលនា​នយោបាយ​វិញ​ប្រសើរ​ជាង។​   តទៅនេះ សូម​ស្តាប់បទសម្ភាស​របស់ ហេង ឧត្តម ជាមួយ​នឹងបណ្ឌិត​ ឈាង វណ្ណារិទ្ធ ៖ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ