អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកស្រី ​ Hélène CONWAY-MOURET ៖ ពលរដ្ឋ​បារាំងភាគ​ច្រើន​រីករាយ​​សប្បាយ​ចិត្ត​រស់​នៅ​ស្រុក​ខ្មែរ​!

សំឡេង ១៨:៥៣
លោកស្រី Hélène CONWAY-MOURET ជាសមាជិកាព្រឹទ្ធសភា តំណាងពលរដ្ឋបារាំងនៅក្រៅប្រទេសបារាំង ជាភាសាបារាំងថា “sénatrice des Français de l’étranger” ហើយលោកស្រីក៏ជា អតីតរដ្ឋមន្ត្រីប្រតិភូ ទទួលបន្ទុក ពលរដ្ឋបារាំងនៅបរទេស។
លោកស្រី Hélène CONWAY-MOURET ជាសមាជិកាព្រឹទ្ធសភា តំណាងពលរដ្ឋបារាំងនៅក្រៅប្រទេសបារាំង ជាភាសាបារាំងថា “sénatrice des Français de l’étranger” ហើយលោកស្រីក៏ជា អតីតរដ្ឋមន្ត្រីប្រតិភូ ទទួលបន្ទុក ពលរដ្ឋបារាំងនៅបរទេស។ @Oudom HENG
ដោយ៖ ហេង ឧត្តម

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​នៅ​រាត្រីនេះ គឺ​លោកស្រី ​ Hélène CONWAY-MOURET ដែល​ជា​សមាជិកាព្រឹទ្ធសភា​ តំណាង​​ពលរដ្ឋ​បារាំង​នៅ​ក្រៅប្រទេសបារាំង​ ជាភាសា​បារាំង​ថា​​ “sénatrice des Français de l’étranger” ហើយ​លោកស្រី​ក៏​ជា​ អតីត​រដ្ឋ​មន្ត្រី​ប្រតិភូ ទទួល​បន្ទុក​ ពលរដ្ឋ​បារាំង​នៅ​បរទេស​។ លោក​ស្រី​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ដើម​ខែ​មីនា​នេះ ដើម្បី​តាម​ដាន​ពី​ស្ថានភាព​របស់​ពលរដ្ឋ​បារាំង​នៅស្រុកខ្មែរ​ ហើយ​និងដើម្បី​រឹត​ចំណង​ទូត​ជាមួយ​ព្រឹទ្ធសភា​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​ លោកស្រី ​ Hélène បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​បារាំងភាគ​ច្រើន​រីករាយ​​សប្បាយ​ចិត្ត​រស់​នៅ​ស្រុក​ខ្មែរ​។ ពួក​គេ​ប្រាប់​លោកស្រីថា នៅ​ស្រុក​ខ្មែរ​ ងាយ​ស្រួល​ ទាំង​ការ​រស់​នៅ ការ​ទទួល​ទាន និង​ការ​ប្រកប​អាជីវកម្ម​ ព្រម​ទាំង​អាកាសធាតុ​ក៏​ល្អ​សម្រាប់​ជន​ជាតិ​បារាំង​​ផង​ដែរ​!

យ៉ាង​ណា​ក៏ដោយ ជាការ​ជាក់​ស្តែង​ ពលរដ្ឋ​រដ្ឋ​បារាំង​ គឺមាន​សមាជិក​សភា និង​សមាជិក​ព្រឹទ្ធសភា ដែល​តំណាង​ឲ្យ​ពលរដ្ឋ​​នៅ​ក្រៅប្រទេស​របស់​ខ្លួន។ ផ្ទុយ​មក​វិញ កម្ពុជា គ្មាន​អ្នក​តំណាង​បែបនេះទេ ខណៈ​ដែលមាន​ពលរដ្ឋ​​ខ្មែរ​ច្រើន​ជាង​១លាននាក់ ​កំពុង​រស់​នៅនិង​ធ្វើ​ការ​នៅ​​ក្រៅ​ស្រុក។ ជុំវិញ​បញ្ហា​នេះ លោកស្រី Hélène បញ្ជាក់ថា វា​ត្រូវការ​ពេលវេលា និងការ​ចរចា​​ស្រុះស្រួល​ផ្នែក​នយោបាយ​។

ដូច្នេះ​សូម​អញ្ជើញ​ស្តាប់បទសម្ភាស​របស់​ ហេង ឧត្តម ជាមួយ​នឹង​លោកស្រី ​ Hélène CONWAY-MOURET ​៖​

​បកប្រែ​ដោយ​លោក ទឹង សុខលីម អ្នក​បកប្រែ​ភាសា​ផ្លូវ​ការ​របស់​ស្ថានទូ​ត​បារាំង​ប្រចាំ​កម្ពុជា​!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ