​លោក ហ៊ឹម ពិសិដ្ឋ៖« ក្រុមហ៊ុន​ខនហ្វីរេល ចំណាយ​ពេល​ជាង​១០​ឆ្នាំ ទំរាំ​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​លើ​ផលិត​ផល​ស្ករ​ត្នោត​សរីរាង្គ»

សំឡេង ១២:៤៩
លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយក​រង​នៃ​ក្រុមហ៊ុន​ខនហ្វីរេល
លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយក​រង​នៃ​ក្រុមហ៊ុន​ខនហ្វីរេល @RFI

ស្ករ​ត្នោត​សរីរាង្គ​របស់​ក្រុមហ៊ុន​ខនហ្វីរេល កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឈ្នះ​ពាន​រង្វាន់​លេខ​១ ថា​ជា​ផលិត​ផល​ល្អ​បំផុត​មក​ពី​កម្ពុជា ខណៈ​ដែល​មាន​ការ​ប្រកួត​ប្រជែង​មួយ​នៅប្រទេស​វៀតណាម តាម​រយៈ​សន្និសីទ​អាស៊ាន​លើក​ទី​១៥​ស្តី​ពី​ចំណីអាហារ។ លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយក​រង​នៃ​ក្រុមហ៊ុន​ខនហ្វីរេល បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​RFI ថា ពាន​រង្វាន់​នេះ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខនហ្វីរេល ក៏​ដូច​ប្រទេស​កម្ពុជា​ទាំង​មូល កាន់​តែ​មាន​មោទនភាព ដែល​មាន​ផលិត​ផល​ល្អ មាន​ស្តង់ដា​អនាម័យ​ទទួល​ស្គាល់​ដោយ​អន្តរជាតិ។