អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ហឿន សុភាព៖ ​ការ​កាប់​ព្រៃ​ឡង់នៅ​តែមាន ​ដោយ​សារ​ឈ្មួញ​ស៊ុំ​គ្រលំជាមួយ​មន្ដ្រី​មូលដ្ឋាន

សំឡេង ១២:០៩
លោក ហឿន សុភាព តំណាង​សហគមន៍​ការពារ​ព្រៃ​ឡង់ មក​ពី​ខេត្ត​កំពង់​ធំ
លោក ហឿន សុភាព តំណាង​សហគមន៍​ការពារ​ព្រៃ​ឡង់ មក​ពី​ខេត្ត​កំពង់​ធំ @សហការី
ដោយ៖ អ៊ឹម រចនា

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​រាត្រី​នេះ​គឺ​លោក ហឿន សុភាពតំណាង​សហគមន៍​ការពារ​ព្រៃ​ឡង់ មក​ពី​ខេត្ត​កំពង់​ធំ​។ ក្នុង​ឱកាស​ទិវា​ព្រៃ​ឈើ​អន្ដរជាតិ​កាល​ពី​ម្សិលមិញ សហគមន៍​ព្រៃ​ឡង់​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បញ្ជាក់​ថា ការ​កាប់រាន​​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ នៅ​តែ​មាន​ជា​ហូរហែ​។ បន្ត​មាន ​ដោយ​សារ​តែ​​ការ​ស៊ុំ​គ្រលំ​គ្នា​រវាង​ឈ្មួញ​និង​មន្ដ្រី​នៅ​មូលដ្ឋាន​ក្នុង​តំបន់​ព្រៃ​ឡង់​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះប្រកប​ដោយ​ប្រសិទ្ធភាព លោក ហឿន សុភាព បាន​ស្នើ​ឲ្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ មូរ​ដៃ​អាវ​ចុះ​ធ្វើ​ការផ្ទាល់​ ដោយ​សហការ​​ជាមួយ​បណ្ដាញ​សហគមន៍​នៅ​ទី​នោះ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ