ភ្ញៀវប្រចាំថ្ងៃ
លោកហុក ម៉េងហ៊ន៖ «វេទិកាកសិករទាំង៧លើក ពិតជាមានអត្ថប្រយោជន៍សម្រាប់កសិករ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:០៧
វេទិកាកសិករលើកទី៧ ដែលរៀបចំឡើងដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីកម្ពុជា បានបញ្ចប់ហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីកសិករមកពី២៥ខេត្ត-រាជធានី បានជជែកគ្នាយ៉ាងផុលផុសទៅលើប្រធានបទ«លើកកំពស់ភាពជាដៃគូពហុភាគី ដើម្បីឲ្យកសិករទទួលបាន ទឹក ទុន និងទីផ្សារកសិធុរកិច្ច»។ លោក ហុក ម៉េងហ៊ន ប្រធានគណៈកម្មការរៀបចំ វេទិកា កសិករថ្នាក់ជាតិលើកទី៧ បានថ្លែងថាវេទិកាកសិករលើកទី៧នេះ មានសារៈសំខាន់ណាស់ក្នុងការដោះស្រាយការប្រឈមរបស់កសិករ និងជាការផ្ញើសារជូនទៅដល់ស្ថាប័នពាក់ព័ន្ធពីកង្វល់របស់កសិករ។