អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក កែន សេរីរដ្ឋា៖ ការ​ប្រើ​ថ្នាំ​ពុល​សម្លាប់​សត្វ​ល្អិត ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​មនុស្ស និង​សត្វ

សំឡេង ១១:៣៨
លោក កែន សេរីរដ្ឋា ប្រធាន​អង្គការ​អភិរក្ស​សត្វ​ព្រៃ WCS ​
លោក កែន សេរីរដ្ឋា ប្រធាន​អង្គការ​អភិរក្ស​សត្វ​ព្រៃ WCS ​ @

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក កែន សេរីរដ្ឋា ប្រធាន​អង្គការ​អភិរក្ស​សត្វ​ព្រៃ WCS ​។ តំណាង​អង្គការ​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​ការ​អភិរក្ស​សត្វ​ព្រៃ​នៅ​កម្ពុជា​មួយ​នេះ បាន​សម្តែង​ក្តី​បារម្ភ​ជា​ខ្លាំង ដោយ​សារ​សត្វ​ព្រៃ​នៅ​ក្នុង​តំបន់​ខ្ពស់​រាប​ភាគ​ជើង​ប្រទេស​កម្ពុជា កំពុង​ត្រូវ​បាន​រង​ការ​គំរាម​កំហែង តាម​រយៈ​ការ​បំពុល​ដោយ​ប្រើ​ប្រាស់​ថ្នាំ​បាញ់​សម្លាប់​សត្វ​ល្អិត របស់​ប្រជាជន​នៅ​តំបន់​នោះ។ បើ​តាម លោក កែន សេរីរដ្ឋា ប្រជាពលរដ្ឋ​នៅ​តំបន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា បាន​នាំ​គ្នា​បំពុល​សត្វ​ព្រៃ ដើម្បី​យក​ទៅ​បរិភោគ និង​ខ្លះ​ទៀត​ដើម្បី​ការពារ​ស្រូវ​របស់​ពួក​គាត់។ ប្រឈម​នឹង​បញ្ហា​នេះ លោក កែន សេរីរដ្ឋា បាន​អំពាវនាវ​ឲ្យ ពលរដ្ឋ​បញ្ឈប់​ការ​បរិភោគ​សត្វ​ព្រៃ ដែល​មាន​ផ្ទុក​សារធាតុ​ពុល ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ថ្នាំ​បាញ់​សម្លាប់​សត្វ​ល្អិត។ ជា​សារធាតុ​ពុល ដែល​លោក អះអាង​ថា ប៉ះ​ពាល់​ខ្លាំង​ចំពោះ​សុខភាព​មនុស្ស និង​ធ្វើ​ឲ្យ​បាត់​បង់​ជីវិត​សត្វ​ព្រៃ​ថែម​ទៀត​ផង។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ