ភ្ញៀវប្រចាំថ្ងៃ

លោក​កែន សេរីរដ្ឋា៖អង្គការ​WCS តក់​ស្លុត​ចំពោះ​ការ​បាញ់​សម្លាប់​បុគ្គលិក​ដើរ​ល្បាត​ព្រៃ តែ​មិន​រា​ថយ​ឡើយ

សំឡេង ១០:២៣
លោក​កែន សេរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​(WCS)
លោក​កែន សេរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​(WCS) @សហការី

មនុស្ស​យ៉ាង​ហោច​ណាស់​៣​នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​បាញ់​សម្លាប់​ដ៏​សាហាវ​មួយ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា ខេត្ត​មណ្ឌលគិរី។ ម្នាក់​ក្នុង​ចំណោម​នោះ គឺ​ជា​បុគ្គលិក​អង្គការ​សមាគម អភិរក្ស​សត្វ​ព្រៃ (WCS)។ លោក​កែន សេរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​(WCS) ដែល​ជា​ភ្ញៀវ​របស់​យើង​នៅ​រាត្រី​នេះ បាន​សម្តែង​នូវ​ការ​សោក​ស្តាយ និង​តក់​ស្លុត​ចំពោះ​ហេតុការណ៍​បាញ់​សម្លាប់​អាជ្ញាធរ​ដើរ​ល្បាត​ព្រៃ​ក៏​ដូច​ជា​បុគ្គលិក​របស់​លោក​នេះ។ តែ​ទោះ​ជា​យ៉ាង​ណា លោក​អះ​អាង​ថា អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​(WCS)​នឹង​បន្ត​សកម្មភាព​របស់​ខ្លួន​ទៅ​មុខ​ជា​ដដែល​ដោយ​មិន​រា​ថយ​ឡើយ។