ភ្ញៀវប្រចាំថ្ងៃ

លោក ខឹម វាសនា៖ «អ្នក​យល់​ពី​សម្ព័ន្ធ» ទាល់តែយល់ពី​តម្លៃ​និង​បុព្វហេតុ​នៃជីវិត

សំឡេង ១២:៣៩
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។

មួយ​រយៈ​ចុង​ក្រោយ​នេះ ពាក្យថា «អ្នក​យល់​ពី​សម្ព័ន្ធ» ត្រូវ​បាន​គេ​ប្រើ​យ៉ាងច្រើន​ព្រោង​ព្រាត នៅ​ក្នុង​ភាសា​និយាយជជែក​​គ្នាប្រចាំថ្ងៃ និង​នៅក្នុង​បណ្តាញ​សង្គម។​ ដូច្នេះ​ វិទ្យុ​បារាំង​បាន​អញ្ជើញ​​លោក ខឹម វាសនា ប្រមុខ​បក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ធ្វើ​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​រាត្រីនេះ​។​ ចំពោះ​​បក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ, «អ្នក​យល់​ពី​សម្ព័ន្ធ» គឺ​ទាល់តែជាមនុស្ស​យល់ពី​តម្លៃ​ជីវិត និង​យល់ពី​​បុព្វហេតុ​ជីវិត ថា​ត្រូវ​រស់​នៅ​ដើម្បីអ្វី? ទើប​ហៅថា «អ្ន​កយល់ពី​សម្ព័ន្ធ»​។ លោក ខឹម វាសនា បញ្ជាក់​​ថា ខ្លឹម​សារ​នៃអ្នក​យល់ពី​សម្ព័ន្ធ គឺ​ជាមនុស្ស​ដែល​មាន​ចិត្ត​ជា​អ្នក​ផ្តល់​ឲ្យ​។ សូម​អញ្ជើញ​ស្តាប់​បទសម្ភាស​ ដូច​តទៅ៖