ភ្ញៀវប្រចាំថ្ងៃ

លោក គិត ទូច៖ ជំនួយ​សហភាព​អឺរ៉ុប​នឹង​ពង្រឹង​តួ​នាទី ដល់​សហគមន៍​ដែល​ពឹង​ផ្អែក​លើ​វិស័យ​ព្រៃ​ឈើ​នៅ​កម្ពុជា

សំឡេង ១១:៣៣
​លោក គិត ទូច ប្រធាន​កម្មវិធី​អភិបាល​កិច្ច​នៃ​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC)
​លោក គិត ទូច ប្រធាន​កម្មវិធី​អភិបាល​កិច្ច​នៃ​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) @សហការី
ដោយ៖ វ៉ា សំណព្វ
១៧ នាទី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក គិត ទូច ប្រធាន​កម្មវិធី​អភិបាល​កិច្ច​នៃ​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC)។ សហភាព​អឺរ៉ុប (EU) នៅ ថ្ងៃ​ទី ២៥​ធ្នូ​នេះ បាន​ចុះ​ហត្ថលេខា ផ្តល់​ជំនួយ​ដល់​អង្គការ​កម្ពុជា​ចំនួន​៣ ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជាង ៣​លាន ៣​សែន​ដុល្លារ​អាមេរិក លើ​គម្រោង​ការពារ​ធនធាន​ធម្មជាតិ​នៅ​ខេត្ត​មណ្ឌលគីរី​ប្រទេស​កម្ពុជា។ គម្រោង​នេះ​មាន​រយៈ​ពេល​៥​ឆ្នាំ ( ២០១៨ ដល់ ២០២២) ក្រោម​ឈ្មោះ​ថា៖ បង្កើន​សមត្ថភាព​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ធានា​នូវ​ដំណោះ​ស្រាយ​និរន្តរភាព ហៅ​កាត់​ថា Acess។ លោក គិត ទូច ប្រធាន​កម្មវិធី​អភិបាលកិច្ច​នៃ​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) បាន​ហៅ​ជំនួយ​របស់​សហភាព​អឺរ៉ុប​នេះ​ថា បាន​ផ្តល់​សារៈ​សំខាន់​ក្នុង​ការ​ពង្រឹង​តួនាទី និង ការ​ចូល​រួម​របស់​សហគមន៍​ដែល​ពឹង​ផ្អែក​លើ​វិស័យ​ព្រៃ​ឈើ​នៅ​កម្ពុជា ក្នុង​ការ​អភិវឌ្ឍន៍ អភិបាល​កិច្ច​ល្អ ស្រប​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា។