ភ្ញៀវប្រចាំថ្ងៃ

លោក ឡុង កុសល៖ កម្ពុជា​ត្រូវ​ការ​អ្នក​ជំនាញជាតិ​ថែម​ទៀតដើម្បី​បន្ត​ការងារ​អភិរក្ស​តំបន់​អង្គរ

សំឡេង ០៩:៥០
លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា
លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា

ថ្ងៃ​ទី​១៤​ខែ​ធ្នូនេះ គឺ​ជា​ខួប​លើក​ទី​២៥ នៃ​ការ​ដាក់​បញ្ចូល​រមណីយដ្ឋាន​អង្គរ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ អ៊ឹម រចនា បាន​ឆ្លៀត​ឱកាស​នេះ ជួប​សម្ភាស​លោក លោក ឡុង កុសល អ្នក​នាំ​ពាក្យអាជ្ញាធរ​ជាតិ​អប្សរា អំពី​ប្រវត្តិ​នៃ​ការ​ដាក់​បញ្ចូល​រមណីយដ្ឋាន​អង្គរ​ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក​។ បើ​តាម​លោក ឡុង កុសល ការ​ដាក់​បញ្ជូល​អង្គរ​ជា​បេតិកភណ្ឌ​ពិភពលោក បាន​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ជំនួយ​ជា​ច្រើន​ពី​សហគមន៍​អន្ដរជាតិ ក្នុង​ការងារ​អភិវឌ្ឍ​និង​អភិរក្ស​ប្រាសាទ​នៅ​តំបន់​អង្គរ​។ ប៉ុន្តែ​លោក​លើក​ឡើង​ថា កម្ពុជា​មិន​ចង់​​​ពឹង​ពាក់​លើ​អ្នក​ជំនាញ​បរទេស​ទាំង​ស្រុងដូច្នេះ​រហូត​ទេ​។