ភ្ញៀវប្រចាំថ្ងៃ
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ៖« កម្ពុជាមានសុឆន្ទៈក្នុងការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៥៩
នៅក្នុងឱកាសនៃទិវាអន្តរជាតិនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ខែមិថុនានេះ ប្រទេសកម្ពុជាបាន ធ្វើពិធីដុតបំផ្លាញគ្រឿងញៀនជាង៦០គីឡូក្រាម។ តាមរយៈយុទ្ធនាការបង្ក្រាបគ្រឿងញៀន ដែលដាក់ចេញដោយរដ្ឋាភិបាលកម្ពុជារយៈពេល៣លើកកន្លងទៅនេះ ស្ថានភាពប្រើប្រាស់និងចែកចាយគ្រឿងញៀនមានការថយចុះ។ លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ប្រទេសកម្ពុជាបានប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនក្នុងប្រទេសប្រកបដោយឆន្ទៈខ្ពស់ ខណៈកម្ពុជា ត្រូវបានឧក្រិដ្ឋជនចាត់ទុកថាជាចំណុចឆ្លងកាត់និងចរាចរគ្រឿងញៀន។