អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​ ម៉ម ប៊ុនហេង ​៖ ​«ក្រសួង​សុខាភិបាល ចង់​បាន​ការ​រិះគន់​មួយ​ឲ្យ​ជាក់​លាក់​ពី​ពលរដ្ឋ ដើម្បី​ចាត់​វិធាន​ការ​​កែ​លម្អ​ភ្លាម​ៗ​​»

សំឡេង ១១:០៦
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល @Facebook
ដោយ៖ ស្រី សុភ័ក្រ្ត

ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​​បិទ សន្និបាត​សុខាភិបាល លើក​ទី​៣៨ រយៈ​ពេល ២ថ្ងៃ របស់​ខ្លួន ដោយ​ទទួល​បាន​​លទ្ធផល​ល្អ​គួរ​ជាទី​កត់​សម្គាល់​។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ខ្មែ​រ​ជាង ១១លាន បាន​ប្រើប្រាស់​​សេវា​សុខាភិបាល​សាធារណៈ ក្នុង​នោះ ស្រ្តី​មាន​ផ្ទៃពោះ​ ប្រមាណ ៩៥% បាន​មក​ទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ និង​សម្រាល​បុត្រ នៅ​មណ្ឌល​សុខភាព និ​ង​មន្ទីរ​ពេទ្យ​រដ្ឋ។ ឆ្លើយ​តប​​នឹង ការ​រិះ​គន់ទាំងឡាយ​លើ សេវា​សុខាភិបាល លោក​រដ្ឋមន្រ្តី​ក្រសួង​​សុខាភិបាល ស្នើ​ឲ្យ​ពលរដ្ឋ រាយ​ការណ៍​ឲ្យ​បាន​ជាក់​លាក់​មក​ក្រសួង ​នូវ​ឈ្មោះ​មន្រ្តី​សុខាភិបាល និង​អង្គភាព ដែល​​មាន​បញ្ហា​ ដើម្បីក្រសួង​អាច​កែ​លម្អ​ភ្លាម​ៗ​។

ផ្សាយពាណិជ្ជកម្ម

 

 

 


 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ