អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកស្រី មូរ សុខហួរ ៖ បក្សសង្រ្គោះជាតិ មិនទាន់ជជែកពី បេក្ខភាពប្រធានថ្មីទេ ខណៈមានច្បាប់ថ្មី ហាមប្រាមប្រធានបក្សជាទណ្ឌិត

សំឡេង ១១:៤២
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មណ្ឌលបាត់ដំបង។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មណ្ឌលបាត់ដំបង។ @RFI/Phearak
ដោយ៖ ស្រី សុភ័ក្រ្ត
១៦ នាទី

ភ្ញៀវ​​​ប្រចាំ​​​ថ្ងៃ​​​របស់​​​យើង​​នៅ​រាត្រី​​នេះ គឺ​លោកស្រី មូរ សុខហួរ អ្នក​តំណាង​រាស្រ្ត​​គណបក្ស​​សង្គ្រោះជាតិ។ តំណាងរាស្រ្ត​ស្រ្តី មណ្ឌល​បា​ត់ដំបង រូបនេះ យល់​ថា ច្បាប់​វិសោធន​កម្ម​ស្តីពី​គណបក្ស​នយោ​បាយ ដែល​ទើប​តែ​អនុម័ត​ដោយ រដ្ឋសភា កាល​ពី​ថ្ងៃ​ចន្ទ នឹង​​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ជីវិ​ត​លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា​ ព្រោះ​ស្ថាប័ន​រដ្ឋ ដែល​គ្រប់គ្រង​ដោយ​បក្ស​កាន់​អំណាច​ ជា​អ្នក​​កំណត់​ដាក់​ទោសបុគ្គល ឬ​រំលាយ​គណបក្ស​នយោបាយ​។ លោក​ស្រី មូរ សុខហួរ ជឿជាក់​ថា​ ច្បាប់​នេះ​នឹង​ធ្វើ​ទុក្ខ​បុកម្នេញ​បក្ស​សង្រ្គោះ​ជាតិ នៅ​ពេល​​បោះឆ្នោត​ខាង​មុខ តែ​បក្ស​សង្រ្គោះ​ជាតិ នឹង​ទុក​ឲ្យ​ម្ចាស់ឆ្នោត​ជាអ្នក​សម្រេច​ជោគ​វាសនា​បក្ស​ មិន​មែន​​ច្បាប់​របស់​បក្ស​កាន់​អំណាច​នោះ​ទេ​។  

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ