ភ្ញៀវប្រចាំថ្ងៃ

លោក ញ៉េប ប៊ុនជិន៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅ​តែ​រក្សា​គោល​នយោបាយ​ដោះ​ស្រាយ​បំណុល​ជូន​ពលរដ្ឋ​ក្រី​ក្រ

សំឡេង ១២:២៦
លោកញ៉េប ប៊ុនជិន អ្នក​នាំ​ពាក្យ​​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច
លោកញ៉េប ប៊ុនជិន អ្នក​នាំ​ពាក្យ​​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច @RFI

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុម​ព្រះ​គឺ​មាន​គោល​នយោបាយ​ទាំង​អស់​ចំនួន​១៣​ចំណុច ពោល​ដូច​គ្នា​នឹង​លេខ​រៀង​របស់​គណបក្ស​នេះ​នៅ​លើ​សន្លឹក​ឆ្នោត​នោះ​ដែរ។ ប៉ុន្តែ​ក្នុង​ចំណោម​គោល​នយោបាយ​ទាំង​១៣​ចំណុច​នោះ គឺ​មាន​ចំណុច​សំខាន់​មួយ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅ​តែ​រក្សា​ការ​សន្យា​ដោះ​ស្រាយ​បំណុល​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ បើ​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​ម្តង​ទៀត​ដូច​កាល​ពី​ឆ្នាំ​១៩៩៣។