ភ្ញៀវប្រចាំថ្ងៃ

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត៖ ចៅ​សង្កាត់​អូចារ​ថ្មី នឹង​បង្ហាញ​ភាព​ជា​គំរូ​ក្នុង​ការ​ដឹក​នាំ​នៅ​មូលដ្ឋាន​របស់​ខ្លួន

សំឡេង ១១:៥៥
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចៅ​សង្កាត់​អូចារ ក្រុង​បាត់ដំបង
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចៅ​សង្កាត់​អូចារ ក្រុង​បាត់ដំបង

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចៅ​សង្កាត់​អូចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ត្រូវ​បាន​ប្រកាស​សុពលភាព​ជា​ចៅ​សង្កាត់​អូចារ​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី ៥ កក្កដា នេះ ដោយ​មាន​ការ​ចូល​រួម​អបអរ​សាទរ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ។ ក្នុង​នាម​ជា​ចៅ​សង្កាត់​ថ្មី ក្នុង​វ័យ​៣១​ឆ្នាំ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​បំរើ ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់ ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​នោះ​ទេ។