ភ្ញៀវប្រចាំថ្ងៃ

លោក ឡុង កុសល៖ អង្គរវត្ត​អាច​នឹង​ដក​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក បើ​មិន​រុះរើ​សំណង់​ខុស​ច្បាប់

សំឡេង ១២:១៩
លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា
លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា។ អាជ្ញាធរ​ជាតិ​អប្សរា បាន​ព្រមាន​ពី​ការ​ប្រើ យុទ្ធនាការ​ក្តៅ រុះរើ​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​គ្រោង​នឹង​ធ្វើ​ចាប់​ពី​សប្តាហ៍​ទី​៣​នៃ​ខែ​កក្កដា​ខាង​មុខ​នេះ។ បើ​តាម​លោក ឡុង កុសល ដែល​ជា​ភ្ញៀវ​របស់​វិទ្យុ​បារាំង​នៅ​រាត្រី​នេះ ថា បើ​អាជ្ញាធរ​មិន​ចាត់​វិធាន​ការ​រុះ​រើ​សំណង់​ដែល​អាជ្ញាធរ​ចាត់​ទុក​ថា ខុស​ច្បាប់ ដែល​សាង​សង់​ឡើង​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ​ជាង​៥០០​នោះ នោះ​ប្រាសាទ​អង្គរ​វត្ត នឹង​ប្រឈម​នឹង​ការ​ដក​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ នា​ថ្ងៃ​អនាគត។