លោក អ៊ូច ឡេង៖ សុំឲ្យអាមេរិកលុបចោលបំណុល ដែលកម្ពុជាជំពាក់ ដើម្បីបន្ថយកម្តៅនយោបាយ
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:១១
ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះគឺលោក អ៊ូច ឡេង ជាប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា។ កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ លោកបានទទួលពានរង្វាន់ថ្នាក់ពិភពលោកមួយទៀតពីសកម្មភាពការពារព្រៃឈើកម្ពុជា ដែលកំពុងបាត់បង់។ ក្នុងឱកាសទទួលពានរង្វាន់នោះ សកម្មជនការពារបរិស្ថានរូបនេះ បានថ្លែងសារសុំឲ្យអាមេរិកលុបចោលបំណុល ដែលកម្ពុជាជំពាក់ ដើម្បីបន្ថយកម្តៅនយោបាយ។ លោកអ៊ូច ឡេង ក៏បានសុំឲ្យសហគមន៍អឺរ៉ុបនៅឲ្យឆ្ងាយពីការរកស៊ីឈើជាមួយវៀតណាម។ លោកបន្ថែមថាបើសហគមន៍អឺរ៉ុបបន្តរកស៊ីឈើជាមួយវៀតណាម មានន័យថាសហគមន៍អឺរ៉ុបចូលរួមបំផ្លាញធនធានធម្មជាតិរបស់កម្ពុជាដែរ។