លោក​អ៊ុក គឹមសេង៖ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ត្រូវ​គោរព​ច្បាប់​កម្ពុជា បើ​មិន​ចង់​ប្រឈម​នឹង​ការ​បិទ​ការ​ផ្សាយ

សំឡេង ១១:៥៨
លោក​អ៊ុក គឹមសេង អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន
លោក​អ៊ុក គឹមសេង អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន @សហការី

ម្សិល​មិញ ក្រសួង​ព័ត៌មាន​បាន​សម្រេច​បិទ​ការ​ផ្សាយ​របស់​វិទ្យុ​មហានគរ​ដែល​បាន​ផ្សាយ​បន្ត​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​អាស៊ី​សេរី ក្រោម​ហេតុ​ផល​រំលោភ​សេច​ក្តី​ទុក​ចិត្ត​ជាមួយ​ក្រសួង។ នៅ​ព្រឹក​មិញ​នេះ​ទៀត រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បាន​ចេញ​មុខ​ធ្វើ​សន្និសីទ​កាសែត​បក​ស្រាយ​បន្ថែម​ចំពោះ​រឿង​នេះ និង​បាន​បញ្ជាក់​ថា ក្រសួង​មិន​បាន​បិទ​ការ​ផ្សាយ​វិទ្យុ​អាស៊ី​សេរី និង VOA នោះ​ឡើយ។ ជុំវិញ​រឿង​នេះ វណ្ណ សុគន្ធា បាន​អញ្ជើញ​លោក​អ៊ុក គឹមសេង អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​មក​កាន់​បន្ទប់​ផ្សាយ​របស់​យើង​ដោយ​ផ្ទាល់ ដើម្បី​ឲ្យ​លោក​បក​ស្រាយ​ជូន​លោក​អ្នក​ស្ដាប់។