ភ្ញៀវប្រចាំថ្ងៃ

លោក​ពេជ្រ ស្រស់៖ បង្កើត​គណបក្ស ដើម្បី​ព្យាបាល​ដំបៅ​ចាស់​របស់​អ្នក​នយោបាយ

សំឡេង ១០:៥៧
លោកពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា
លោកពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា

 ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​យប់​នេះ​គឺ​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា។ គណបក្ស​យុវជន​កម្ពុជា​បាន​រៀប​ចំ​បេក្ខជន​ក្រុមប្រឹក្សា ឃុំ សង្កាត់ បាន​១៩​ឃុំ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ។ ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត គណបក្ស​យុវជន​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ធំៗ​ចំនួន​៥​ចំណុច ដែល​សំដៅ​លើក​កម្ពស់​ជីវភាព​ប្រជាកសិករ។ បើ​តាម​លោក​ពេជ្រ ស្រស់ ការ​បង្កើត​គណបក្ស​យុវជន​កម្ពុជា​នៅ​ពេល​នេះ គឺ​ដើម្បី​ព្យាបាល​ដំបៅ​ចាស់​របស់​អ្នក​នយោបាយ​មុន។ ចំពោះ​លោក​ពេជ្រ ស្រស់​ដំបៅ​ចាស់ គឺ​សំដៅ​លើ​បញ្ហា​ដែល​អ្នក​នយោបាយ​មុនៗ មិន​បាន​ដោះ​ស្រាយ​ឲ្យ​កសិករ៕