ភ្ញៀវប្រចាំថ្ងៃ

លោក​សាម អ៊ីន៖ ការ​ធ្វើ​បុណ្យ​ខួប​១​ឆ្នាំ​ជូន​សព​លោក​កែម ឡី ព្រោះ​លោក​ជា​“បិតា​ស្ថាបនិក”​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន

សំឡេង ០៩:១៦
លោក​សាម អ៊ីន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន
លោក​សាម អ៊ីន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន

តាម​គម្រោង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​០៩​កក្កដា ខាង​មុខ​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​រៀប​ចំ​ពិធី​បុណ្យ​រំឮក​ខួប​១​ឆ្នាំ​ឧទ្ធិស​កុសល​ចំពោះ​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​កែម ឡី។ ជុំវិញ​រឿង​នេះ វណ្ណ សុគន្ធា បាន​ជួប​សម្ភាសន៍​ជាមួយ​លោក​សាម អ៊ីន ដែល​ជា​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វណ្ណ សុគន្ធា លោក​សាម អ៊ីន បាន​លើក​ឡើង​ថា ការ​រៀប​ចំ​ពិធី​រំឮក​១​ឆ្នាំ​ជូន​សព​លោក​បណ្ឌិត​កែម ឡី​នេះ គឺ​ជា​កាតព្វកិច្ច​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ព្រោះ​ថា​លោក​កែម ឡី គឺ​ជា“បិតា​ស្ថាបនិក”​គណបក្ស​នេះ។