ភ្ញៀវប្រចាំថ្ងៃ
លោក សម រង្ស៊ី៖ ឥណ្ឌូនេស៊ីអាចបើកផ្លូវឲ្យសហគមន៍អន្តរជាតិ ជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១២
នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ។ លោក សម រង្ស៊ី បន្ទាប់ពីបញ្ចប់ដំណើរទស្សនៈកិច្ចនៅប្រទេសជប៉ុន លោកបានមកដល់ប្រទេសឥណ្ឌូនេស៊ីកាលពីដើមសប្តាហ៍។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិ លោក សម រង្ស៊ី បានលើកឡើងថា ឥណ្ឌូនេស៊ីអាចបើកផ្លូវឲ្យសហគមន៍អន្តរជាតិ ជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបាន ដោយសារតែលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងតែទ្រុឌទ្រោម។ លោក សម រង្ស៊ី បន្តថា ប្រទេសសមាជិកអាស៊ានមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតជាសមាជិកអាស៊ានដូចគ្នា គឺគ្រាន់តែជាគោលការណ៍លើក្រដាសប៉ុណ្ណោះ។