លោក សន ជ័យ៖ ការ​ត្រួត​ពិនិត្យ​លើ​ការ​បង់​ពន្ធ​ប្រាក់​បៀវត្សរ៍ មិន​គួរ​ដៅ​តែ​លើ​អង្គការ​សង្គម​ស៊ីវិល​ទេ

សំឡេង ១២:០៩
លោក សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ហៅ​កាត់​ថា អានសា (ANSA)
លោក សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ហៅ​កាត់​ថា អានសា (ANSA) @RFI

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​ នៅ​ថ្ងៃ​ចន្ទ​នេះ ​គឺ​លោក សន ជ័យ ​នាយក​អង្គការ​ សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ហៅ​កាត់​ថា​ អានសា ​(ANSA)​។​ ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវ​នាវ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ក្រសួង​៣ ពិនិត្យ​លើ​ការ​អនុវត្ត​ច្បាប់​ពន្ធ លើ​ប្រាក់​បៀវត្សរិ៍​ចំពោះ​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋា​ភិបាល កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ លោក សន ជ័យ នាយក​អង្គការ​ សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​បាន​ចាត់​ទុក​ថា ការ​ត្រួត​ពិនិត្យ គួរ​តែ​ធ្វើ​ឡើង​ដោយ​ស្មើ​ភាព​គ្នា និង​គ្រប់​សហគ្រាស​ទាំង​អស់ ពោល​គឺ មិន​គួរ​ដៅ​លើ​តែ​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក សន ជ័យ បាន​ចាត់​ទុក​ថា ការ​បង់​ពន្ធ គឺ​ជា​កាតព្វកិច្ច​របស់​យើង​ម្នាក់ៗ ដើម្បី​ចូល​រួម​អភិវឌ្ឍន៍​ប្រទេស។

ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI