លោក សេង ឡូត៖« ខ្ញុំ​ជឿ​ជាក់​ថា​វិវាទ​ដី​ធ្លី​នេះ​នឹង​ត្រូវ​ដោះ​ស្រាយ​ស្រេច​បាច់​នា​ពេល​ខាង​មុខ»

សំឡេង ០៩:៤០
លោក សេង ឡូត អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក សេង ឡូត អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្រុម​ការងារ​អន្តរ​ក្រសួង ដែល​ដឹក​នាំ​ដោយ​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​សីហា​នេះ បាន​ជួប​ប្រជុំ​គ្នា ដើម្បី​រៀប​ចំ​យន្តការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​ជាង​១០​ឆ្នាំ​រវាង​ប្រជាពលរដ្ឋ​ចំនួន​៣​ខេត្ត​គឺ​ខេត្ត​កោះកុង ខេត្ត​កំពង់ស្ពឺ​និង​ខេត្ត​ព្រះវិហារ ជាមួយ​នឹង​ក្រុម​ហ៊ុន​ដំា​អំពៅ​ផលិត​ស្ករ​ស​នាំ​ចេញ។ លោក សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ ថ្លែង​បញ្ជាក់​ថា ក្រោម​ការ​ដឹក​នាំ​របស់​ផ្ទាល់​ពី​លោក ជា សុផារ៉ា វិវាទ​ដី​ធ្លី​ដែល​មាន​ភាព​រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ស្ករ​អំពៅ​នេះ នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ចប់​ទាំង​ស្រុង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។