ភ្ញៀវប្រចាំថ្ងៃ

​​​កញ្ញាសឹង សុផារី៖ រដ្ឋាភិបាល​មិន​អាច​យក​លុយ​ទិញ​កសិផល ​ដែល​ធ្លាក់​ថ្លៃ​​ដោយ​ផ្ទាល់​ទេ!

សំឡេង ១២:០០
កញ្ញាសឹង សុផារី អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម
កញ្ញាសឹង សុផារី អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នៅ​ថ្ងៃ​អង្គារ​ទី១៨ កក្កដា​នេះ​គឺ​កញ្ញាសឹង សុផារី អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម ។ ឆ្លើយ​តប​នឹង​សំនួរ​របស់ សឿង ភារៈ កញ្ញា​សឹង សុផារី​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​អាច​អន្តរាគម​ក្នុង​រូប​ភាព​យក​លុយ​ទៅ​ទិញ​កសិផល​ដែល​ធ្លាក់​ថ្លៃ​ទេ​ ព្រោះ​រដ្ឋាភិបាល​មិន​អាច​ដើរ​តួ​ជា​វិស័យ​ឯក​ជន ឬ​ជា​អ្នក​ទិញ​ទេ​។ កញ្ញា​បន្ថែម​ថា​ក្នុង​អំឡុង​ពេល​នេះ​កម្ពុជា​នឹង​ជួប​ប្រទះ​បញ្ហា​ធ្លាក់​ថ្លៃ​កសិផល​ដដែលៗ​ទៀត ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ទប់​ទល់​ទេ​។