ភ្ញៀវប្រចាំថ្ងៃ
លោក សូ ពិសី៖ជនបរទេសខ្លះប្រើប្រាស់បណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៨
ក្រសួងសាធារណៈការ និង អគ្គស្នងការនគរបាលជាតិ បានបើកវគ្គផ្សព្វផ្សាយ ស្តីពីការត្រួតពិនិត្យលើបណ្ណបើកបរ អន្តរជាតិ នៅថ្ងៃសុក្រនេះ។ ការបើកវគ្គនេះ ដោយសារតែសមត្ថកិច្ចរកឃើញថា ជនបរទេសដែលបើកបរនៅកម្ពុជាកំពុងក្លាយជាបញ្ហាចោទនៃគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ លោក សូ ពិសី អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងរាត្រីនេះ បានបញ្ជាក់ថា ជនបរទេសដែលមានសិទ្ធិបញ្ជាយានយន្ត នៅកម្ពុជា លុះត្រាតែ មានបណ្ណបើកបរអន្តរជាតិ បើពុំដូចនោះទេនឹងចាប់ផាកពិន័យអន្តរកាល ឬឈានទៅជាប់ពន្ធនាគារទៀតផង។