ភ្ញៀវប្រចាំថ្ងៃ

លោក​សំ គន្ធាមី៖ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បន្ថែម​រយៈ​ពេល​៧០​ថ្ងៃ​មក​នេះ មាន​ដំណើរ​ការ​ល្អ​រលូន

សំឡេង ០៩:៤៦
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច

ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បន្ថែម​និង​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដែល​មាន​រយៈ​ពេល​៧០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​នេះ។ ថ្វី​បើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​មិន​ទាន់​អាច​សរុប​ចំនួន​អ្នក​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​បាន​ក៏​ដោយ ប៉ុន្តែ​លោក​សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ មាន​ដំណើរ​ការ​ល្អ និង​រលូន​ជាង​ពេល​កន្លង​មក។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វណ្ណ​ សុគន្ធា លោក​សំ គន្ធាមី បាន​អះអាង​ទៀត​ថា ភាព​មិន​ប្រក្រតី​នៅ​ក្នុង​អំឡុង​ចុះ​ឈ្មោះ​ក៏​មិន​មាន​ដែរ។ មិន​មាន​ព្រោះ​ថា​ លោក​មិន​បាន​ឃើញ​មាន​ពាក្យ​បណ្តឹង​ណា​មួយ​ធ្វើ​ឡើង​នោះ​ទេ។