ភ្ញៀវប្រចាំថ្ងៃ

លោក​តឹក វណ្ណារ៉ា៖៤​លាន​រៀល​មួយ​សហគមន៍​មិន​គ្រប់​គ្រាន់​ទេ តែ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​របស់​រដ្ឋាភិបាល

សំឡេង ១២:០០
លោក​​ តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ​ហៅកា​ត់​ថា​ NGO Forum។
លោក​​ តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ​ហៅកា​ត់​ថា​ NGO Forum។ សហការី

នៅ​ព្រឹក​មិញ​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ជួប​ជាមួយ​ភាគី​ពាក់​ព័ន្ធ និង​អ្នក​ការពារ​ធន​ធាន​ធម្មជាតិ​ជា​លើក​ទី​ពីរ​ប្រចាំ​ឆ្នាំ។ ក្នុង​ជំនួប​នេះ លោក​តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា បាន​ស្នើ​ទៅ​កាន់​លោក​ហ៊ុន សែន ដល់​ទៅ​១៨​ចំណុច ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការពារ​ធន​ធាន​ធម្មជាតិ​កម្ពុជា។ ជា​ការ​ឆ្លើយ​តប លោក​នាយក​រដ្ឋមន្រ្តី​សម្រេច​ផ្តល់​ថវិកា​៤​លាន​រៀល​ក្នុង​មួយ​សហគមន៍​ដែល​ចូល​រួម​ការពារ​បរិស្ថាន និង​ធន​ធាន​ធម្មជាតិ។ សម្រាប់​លោក​តឹក វណ្ណារ៉ា ថវិកា​ប៉ុណ្ណេះ​មិន​គ្រប់​គ្រាន់​ទេ តែ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​របស់​រដ្ឋាភិបាល។