ភ្ញៀវប្រចាំថ្ងៃ

លោក​ស្រី ទង់ រដ្ឋាវី​៖ “ជេអ៊ី ជា​ជំងឺ​កាច​សាហាវ​សម្រាប់​កុមារ”

សំឡេង ០៧:៤៩
សកម្មភាព​ចុះ​ទៅ​ចាក់​វ៉ាក់​សាំង​ បង្ការ​ជម្ងឺ​រលាក​ខួរ​ក្បាល​ជេអ៊ី(Japanese Encephalitis)​ ​ទៅ​ដល់​កុមារ។​
សកម្មភាព​ចុះ​ទៅ​ចាក់​វ៉ាក់​សាំង​ បង្ការ​ជម្ងឺ​រលាក​ខួរ​ក្បាល​ជេអ៊ី(Japanese Encephalitis)​ ​ទៅ​ដល់​កុមារ។​ @Health Department

ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​ ទី០១ មីនា​នេះ ផ្ដើម​ចុះ​ធ្វើ​យុទ្ធនាការ​ផ្ដល់​ថ្នាំ​បង្ការ​ជម្ងឺ​រលាក​ខួរ​ក្បាល​ជេអ៊ី​(Japanese Encephalitis) ដល់​កុមារ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ដែល​មាន​អាយុ​ចាប់​ពី​៩​ ខែ​ដល់​១៥​ឆ្នាំ។ យុទ្ធនាការ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​មួយ​ខែ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​០១ មីនា នេះ​តទៅ។ ដូច​នេះ​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅ​ថ្ងៃ​នេះ​ គឺ​លោក​ស្រី ទង់រដ្ឋាវី ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារមាតា​និង​ទារក​នៃ​ក្រសួង​សុខា​ភិបាល​ដែល​ជា​ប្រធាន​នៃ​គម្រោង​ថ្នាំ​បង្ការ​នេះ។ លោក​ស្រី​វេជ្ជបណ្ឌិត​បាន​អះអាង​ជំងឺ​ជេអ៊ី​នេះ គឺ​ជា​ជំងឺ​កាច​សាហាវ​សម្រាប់​កុមារ​ព្រោះ​ថា​កុមារ​ដែល​ឆ្លង​ជំងឺ​នេះ​នឹង​ស្លាប់ ឬ​ពិការ។