អ្នកកាសែតខ្លះជំរុញឲ្យបង្កើតសហជីពក្នុងវិស័យអ្នកសារព័ត៌មាន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៦:១៤
នៅក្នុងរយៈពេលចុងក្រោយនេះគេសង្កេតឃើញថាទីផ្សារការងារ ខាងសារព័ត៌មាននៅកម្ពុជាមាន ការរីកចម្រើន។ ការបង្កើតអង្គភាពព័ត៌មានថ្មីជាបន្តបន្ទាប់ ដូចជាការបង្កើតស្ថានីយទូរទស្សន៍ថ្មី បានធ្វើឲ្យអ្នកកាសែតមានជម្រើសការងារច្រើន និងមានប្រាក់ខែសមរម្យ។ តែកន្លងមកមានស្ថាប័នព័ត៌មានខ្លះ មិនបានគោរពច្បាប់ការងារ ចំពោះអ្នកសារព័ត៌មាន។ អ្នកកាសែតខ្លះធ្វើការគ្មានកិច្ចសន្យា គ្មានការធានារ៉ាប់រង ឬទទួលរងការបណ្តេញចេញដោយគ្មានសំណង។ ហេតុដូច្នេះហើយ បានជានៅពេលនេះ មានអ្នកកាសែតខ្លះ ជំរុញឲ្យមានសហជីព នៅក្នុងវិស័យការងារជាអ្នកព័ត៌មាននេះ។