ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​ប្រគុំ​​តន្ត្រី ​Kazantip ​ផ្តល់​​ផល​​អវិជ្ជមាន​​ច្រើន​ជាង​​វិជ្ជមាន​​ដល់​​កម្ពុជា​

សំឡេង ០៩:៣២
ការ​ប្រគុំ​​តន្ត្រី ​Kazantip ​ផ្តល់​​ផល​​អវិជ្ជមាន​​ច្រើន​ជាង​​វិជ្ជមាន​​ដល់​​កម្ពុជា​
ការ​ប្រគុំ​​តន្ត្រី ​Kazantip ​ផ្តល់​​ផល​​អវិជ្ជមាន​​ច្រើន​ជាង​​វិជ្ជមាន​​ដល់​​កម្ពុជា​

ការ​ប្រគុំ​​តន្ត្រី​​ដ៏​​ធំ​​និង​​ការ​លេង​​ល្បែង​​កម្សាន្ត​​​បែប​​អាសអាភាស​ ដែល​​គ្រោង​​រៀបចំ​ឡើងនៅ​លើ​​កោះ​ពស់​​ដោយ​​ក្រុមហ៊ុន ​Kasantip Asia Co, Ltd ​នៅ​​ពាក់​កណ្តាល​​ខែកុម្ភៈ​​នេះ​ រយៈពេល​ ១០​ថ្ងៃ​ ត្រូវ​បាន​​បញ្ជា​​ឲ្យ​​លុបចោល​​វិញ​ ដោយ​​អាជ្ញាធរ​ខេត្ត​​ព្រះសីហនុ ​កាល​ពី​​ថ្ងៃ​​ចន្ទ​​ទី២​ កុម្ភៈ​កន្លង​ទៅ​នេះ​។ ​ការ​សម្រេច​​របស់​​អាជ្ញា​ធរ​​ឲ្យ​​ផ្អាក​​កម្មវិធី​​ដំណើរ​​កម្សាន្ត​​លំដាប់​​ពិភពលោក​មួយ​​​នេះ​ ​បាន​​ធ្វើ​ឡើង​​បន្ទាប់​ពី​​អភិបាល​រង​​ខេត្ត​​ព្រះសីហនុ​​មួយ​រូប​ បាន​ចេញ​យល់​ព្រម​​កាល​ពី​ពេល​​ក​ន្ល​​ង​ទៅ​នេះ ​ដោយ​​អនុញ្ញាត​​ឲ្យ​​មាន​ការ​​ប្រគុំ​​តន្ត្រី​​Kazatip​ រយៈពេល​១០​ថ្ងៃ ​នៅ​លើ​​កោះពស់​។ ​ក៏ប៉ុ​ន្តែ​​ការ​សម្រេច​​នេះ​​រង​​ការ​រិះគន់​​ជា​​បន្តបន្ទាប់ ​តាម​រយៈ​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​និង​​បណ្តាញ​​សង្គម​​នានា​ ដោយ​ហេតុ​ថា ​ឯកសារ​​របស់​​ក្រុមហ៊ុន​​កម្សាន្ត​​នេះ​ កន្លងទៅ​​នៅ​​តំបន់ផ្សេង​​ៗ ​បង្ហាញ​​ពី​​រូបភាព​​អាក្រាត ​និង​​សកម្មភាព​​អាសអាភាស​​លាយឡំ​គ្នា​​​ដទៃ​ទៀត​។​