៥ខែយុត្តិធម៌មិនទាន់ទទួល ប្រពន្ធនិងកូនៗរបស់លោកបណ្ឌិតកែម ឡី រស់នៅទំាងសោកសៅ
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៨:១៦
រយៈពេល ៥ខែហើយ ដែលអ្នកវិភាគល្បីល្បាញលោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់។ កាលពីថ្ងៃទី ១០ធ្នូ ដែលជាខួប ៥ខែ ថ្ងៃគេបាញ់សម្លាប់លោក គឺកាលពីថ្ងៃទី ១០កក្កដានោះ មានសារសោកស្តាយ និងការទាមទាររកយុត្តិធម៌ជាច្រើន បានបង្ហោះក្នុងបណ្តាញសង្គម។ ក្នុងរយៈពេល ៥ខែពន្លឺយុត្តិធម៌មិនទាន់មាន ចំណែកភរិយា និងកូនៗរបស់លោកកែម ឡី បានកំពុងរស់នៅក្រៅប្រទេសទំាងភាពសោកសៅ ទំាងផ្លូវកាយនិងផ្លូវចិត្ត។ ប្រពន្ធព្រាត់ប្តី កូនព្រាត់ឳពុកដែលធ្លាប់ជាអ្នកតម្រង់ទិសដ៍សំខាន់ដល់កូនៗ។ ជាមួយការរងចំាយុត្តិធម៌ ប្រពន្ធ និងកូន របស់លោកកែម ឡី ត្រូវគេមើលឃើញថាដូចជាចក ដែលកំពុងនៅកណ្តាលទន្លេ អញ្ចឹងក្នុងពេលនេះ។