ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កែម ឡី៖ មើល​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​គំរូ

សំឡេង ១១:១២
លោក​ កែម ឡី​ ស្ថាបនិក​បង្កើត​បណ្តាញ​សង្គម​ដើម្បី​កែរ​ទម្រង់​គណបក្ស​នយោបាយ​ ដែល​ត្រូវ​បាន​គេ​យល់​ថា ​នេះ​ជា​ការ​បង្កើត​គណបក្ស​នយោបាយ​មួយ​របស់​ក្រុម​អ្នក​វិភាគ​។
លោក​ កែម ឡី​ ស្ថាបនិក​បង្កើត​បណ្តាញ​សង្គម​ដើម្បី​កែរ​ទម្រង់​គណបក្ស​នយោបាយ​ ដែល​ត្រូវ​បាន​គេ​យល់​ថា ​នេះ​ជា​ការ​បង្កើត​គណបក្ស​នយោបាយ​មួយ​របស់​ក្រុម​អ្នក​វិភាគ​។ Facebook

ការ​ពុំសូវ​មាន​ទំនុក​ចិត្ត​លើ​វិស័យ​សុខាភិបាល មិនមែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​ប្រទេស​កម្ពុជា។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ បញ្ហា​វិស័យ​សុខាភិបាល​របស់​បាន​ក្លាយ​ជា​ប្រធាន​បទ​ដែល​ត្រូវ​បាន​លើក​មក​ពិភាក្សា​យ៉ាង​ផុសផុល ពិសេស​ក្នុង​ចំណោម​អ្នក​ប្រើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក។ ក្នុង​ការ​ពិភាក្សា​នោះ ការ​ប្រព្រឹត្ត​ឆ្គាំឆ្គង​របស់​គ្រូពេទ្យ​ចំពោះ​អ្នក​ជំងឺ គឺ​ជា​អ្វី​ដែល​គេ​បាន​លើក​ឡើង​ច្រើន​ជាង​គេ។ តើ​មាន​វិធី​ណា​ខ្លះ​ដែល​អាច​រួច​ចំណែក​លើក​ស្ទួយ​ឥរិយាបថ​របស់​គ្រូពេទ្យ ឬ វិស័យ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា អោយ​បាន​ប្រសើរ​ឡើង?