អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្រោយ​មរណភាព​មួយ​ឆ្នាំ សព​លោក កែម ឡី ត្រូវ​បាន​ទាញ​ភ្ជាប់ ដោយ​គណបក្ស​នយោបាយ

ពិធី​បុណ្យ​ខួប ១ ឆ្នាំ មរណភាព​របស់​បណ្ឌិត កែម ឡី
ពិធី​បុណ្យ​ខួប ១ ឆ្នាំ មរណភាព​របស់​បណ្ឌិត កែម ឡី
ដោយ៖ វ៉ា សំណព្វ

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចូល​រួម​បរិច្ចាគ​ថវិកា​ប្រមាណ​ជា​៦​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ចូល​បុណ្យ​និង​ចូល​រួម​ក្នុង​ការ​សាង​សង់​ចេតិយ៍​របស់​លោក កែម ឡី ក្រោយ​ពី​មាន​ការ​អំពាវ​នាវ​ពី​លោក កែម រិទ្ធិសិទ្ធ ប្អូន​ប្រុស​លោក កែម ឡី។ ក្រៅ​ពី​នេះ នៅ​មាន​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ក៏​បាន​ប្រកាស​ចូល​ខ្លួន បើក​យុទ្ធនាការ​រយៈ​ពេល​៣០​ថ្ងៃ ដើម្បី​រៃ​អង្គាស​ថវិកា​ចូល​រួម​សាង​សង់​ចេតិយ៍ លោក​កែម ឡី​ផង​ដែរ ខណៈ​ដែល​គណបក្ស​សង្រ្គោះ​ជាតិ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ចាត់​ទុក​សព​លោក កែម ឡី ថា គឺ​ជា​វីរៈជន។ យ៉ាង​ណា​ក៏​ដោយ សម្រាប់​អ្នក​វិភាគ ការ​ភ្ជាប់​ខ្លួន​របស់​គណបក្ស​នយោបាយ​ទៅ​នឹង​សព​លោក កែម ឡី គឺ​ដើម្បី​តែ​ការ​កេង​ចំណេញ​នយោបាយ​តែ​ប៉ុណ្ណោះ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ