ភ្ញៀវប្រចាំថ្ងៃ

លោក គឹម សន្តិភាព៖ «តុលាការ​នឹង​អនុវត្ត​តាម​សាលដីកា​ស្ថាពរ ដែល​កំណត់​ថា​បុគ្គល​ណា​មួយ​មាន​ទោស»

សំឡេង ១២:៤៤
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌

តុលាការ​នឹង​សម្រេច​ចាត់​វិធាន​ការណ៍​លើ​ករណី​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ ប្រសិន​បើ​តុលាការ​រក​ទៅ​ឃើញ​ថា​មាន​ទោស ហើយ​ចុង​បញ្ចប់​ត្រូវ​បាន​សម្រេច​ដោយ​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ក្នុង​ករណី ដែល​មាន​ការ​ប្តឹង​ឧទ្ធរណ៍​ ឬ​ប្តឹង​សាទុក​ជា​បន្ត​បន្ទាប់​ពី​សំណាក់​មេធាវី​ការពារ​ក្តី​លោក​កឹម សុខា។ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ច្រាន​ចោល​ផងដែរ​នូវ​ការ​រិះគន់​ពី​សំណាក់​គណៈបក្ស​ប្រឆាំង និង​ប្រតិកម្ម​ពី​អង្គការ​អន្តរជាតិ​នានា ដែល​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​លោក​កឹម សុខា និង​សកម្មជន​នយោបាយ​ប្រឆាំង​ដទៃ​ទៀត។