ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ជំនួប​កឹម សុខា-ស ខេង អាច​បន្ថយ​កម្តៅ​នយោបាយ​បាន​ដែរ​ឫ​ទេ?

សំឡេង ០៨:១៦
លោក កឹម សុខា ​នឹង​ជួប​ជាមួយ​លោក ​ស ខេង​ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ​ពិភាក្សា​ដោះស្រាយ​បញ្ហា​នយោបាយ​។​
លោក កឹម សុខា ​នឹង​ជួប​ជាមួយ​លោក ​ស ខេង​ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ​ពិភាក្សា​ដោះស្រាយ​បញ្ហា​នយោបាយ​។​ RFI/Siv Channa

បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ ​និង លោក​ស ខេង ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគ​ច្រើន​ក្នុង​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ជួប​ពិភាក្សា​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ។ បញ្ហា​នយោបាយ​ដែល​កំពុង​ឡើង​កម្តៅ​យ៉ាង​ខ្លាំង បន្ទាប់​ពី​តុលាការ​បាន​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ និង ការ​ខ្វែង​គំនិត​គ្នា​លើ​រឿង​ព្រំដែន​កម្ពុជា​ជាមួយ​វៀតណាម។ ដូច្នេះ​តើ​ជំនួប​ពិភាក្សា​រវាង​លោក​កឹម សុខា និង លោកស ខេងនេះ​អាច​បន្ថយ​កម្តៅ​នយោបាយ​បាន​ដែរ​ឫទេ?