អានតួអត្ថបទ
កម្ពុជា-ច្បាប់

​មេធាវី​លោក កឹម សុខា ទាម​ទារ​ឱ្យ​ទម្លាក់​បទ​ចោទ​ព្រោះ​មាន​វិមតិ​សង្ស័យ​ក្រោយ​ព្រះ​រាជ​អាជ្ញា​ដាក់​ភស្តុតា​ង​បន្ថែម​

លោក កឹម សុខា កាលពីពេលកន្លងទៅនេះ
លោក កឹម សុខា កាលពីពេលកន្លងទៅនេះ @សហការី
ដោយ៖ វណ្ណ សុគន្ធា
២២ នាទី

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បន្ត​បើក​សវនា​ការ​លើ​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​។ នៅ​ព្រឹក​នេះ សវនាការ​បាន​ជជែក​វែក​ញែក​ខ្លាំង​លើ​នីតិ​វិធី​ដាក់​ភស្តុតាង​ដាក់​បន្ទុក​បន្ថែម​លើ​លោក​កឹម សុខា ពី​សំណាក់​តំណាង​អយ្យការ​។ តាម​មេធាវី​លោក​កឹម សុខា នីតី​វិធី​នេះ​មិន​ត្រឹម​ត្រូវ​ទេ​ហើយ​នាំ​ឱ្យ​មាន​វិមតិ​សង្ស័យ​។ ដូច្នេះ មេធាវី​ទាម​ទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​មក​លើ​លោក​កឹម សុខា​។ 

ផ្សាយពាណិជ្ជកម្ម

តំណាង​អយ្យការអមសា​លាដំបូង​រាជធានីភ្នំពេញ​នៅក្នុងសវនា​ការនា​ព្រឹកថ្ងៃព្រ​ហស្បតិ៍នេះ បាន​ស្នើដាក់​ភស្តុតាងចំនួ​ន៧បន្ថែម​ទៀតដែលជាខ្សែ​វីដេអូខ្លីៗដាក់​បន្ទុកបន្ថែមលើលោ​កកឹម សុខា។ ប៉ុន្តែលោ​កផែង ហេង សហមេ​ធាវីម្នាក់របស់​លោកកឹម សុខា បានអះ​អាងថា ការដាក់ភ​ស្តុតាងដាក់ប​ន្ទុកបន្ថែមនៅ​ពេលនេះ គឺមានន័យថា ដីការសន្និ​ដ្ឋានស្ថាពរក្នុងសំណុំ​រឿងលោកកឹម សុខា គឺមានវិ​មតិសង្ស័​យ។ មានវិ​មតិសង្ស័​យនេះ គឺផលចំ​ណេញបានទៅ​លើជនសង្ស័​យ។ ហេតុដូច្នេះហើ​យ ក្រុមមេធា​វីបានទាមទារឱ្យ​តុលាការទម្លា​ក់ចោទប្រកាន់​មកលើ​លោកកឹម សុខាតែ​ម្តង​។

បើតាម​លោកផែង ហេង តំណា​ងអយ្យកា​រមានតួនា​ទីការពារដីកា​សន្និដ្ឋានស្ថាពររ​បស់ខ្លួនក្នុ​ងការកាត់​ទោសលើសំណុំ​រឿងលោកកឹម សុខា តែមិ​នអាចដាក់ភស្តុ​តាងបន្ថែមក្នុង​ពេលជំនុំជ​ម្រះបែបនេះ​បាននោះ​ទេ ព្រោះវាខុសនឹងច្បាប់។ លោកថា ការអាចដាក់​ភស្តុតាងបន្ថែមនៅ​ពេលនេះបាន គឺមា​នតែភស្តុតា​ងសម្រាប់​ជួយសម្រា​លបន្ទុ​កតែប៉ុណ្ណោះ។ ប៉ុន្តែតំណា​ងអយ្យការ និងក្រុមមេ​ធាវីតំណាង​រដ្ឋាភិបាល​កម្ពុជាបានថ្លែ​ងការពារ​នីតីវិធីថា មិនបា​នខុស​ច្បាប់នោះ​ឡើយ។ យ៉ាងណាក៏​ដោយ ប្រធានក្រុ​មប្រឹក្សាជំ​នុំជម្រះមិនបា​នសម្រេច​បែបណានៅ​ឡើយនោះ​ទេ​។

គួរបញ្ជា​ក់ថា សវនាការ​នៅថ្ងៃទី២នេះ គឺខុសពីថ្ងៃទី១ ដោយថ្ងៃទី១ សវនា​ការបា​នជជែកវែកញែ​កគ្នាលើបញ្ហាបង្កើ​តគណ​បក្សសង្រ្គោះ​ជាតិ។ លោកកឹម សុខា ត្រូវបាន​តំណាងអ​យ្យការ និងក្រុមមេ​ធាវីតំណាង​រដ្ឋាភិបាល​កម្ពុជាចោទសួ​រជាច្រើនជុំវិញ​ការបង្កើតគណ​បក្សនេះ​នៅក្នុងទី​ក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន កាលពីឆ្នាំ២០១២។ តំណា​ងអយ្យការបាន​ចោទសួ​រលោកកឹម សុខា ពីការលូកដៃរបស់ជនរ​ទេសដើ​ម្បីជួយស​ម្របសម្រួលបង្កើ​តគណបក្ស​សង្រ្គោះជាតិ មូលហេ​តុនៃការដាក់ឈ្មោះ​គណបក្ស ក៏ដូចជាកា​រចំណា​យ​ផ្សេងៗផងដែរ។ លោកកឹម សុខា ថា ការបង្កើ​តគណបក្សប្រ​ឆាំងនេះឡើង គឺធ្វើដោយខ្លួ​នឯង មិនមានប​រទេ​សណាចូលរួមទេ។ បើតាមលោកកឹម សុខា ការរួបរួ​មរបស់គណប​ក្សសិ​ទ្ធិមនុស្សរប​ស់លោក និង គ​ណបក្ស​សម រង្ស៊ី របស់លោ​កសម រង្ស៊ី ទៅជាគណបក្ស​សង្រ្គោះជាតិ គឺធ្វើឡើង​តាមឆន្ទៈ​ចង់បានរ​បស់ប្រជា​ពលរដ្ឋខ្មែរ​។

ចំណែក ក្រុមមេធា​វីតំណាងរដ្ឋា​ភិបាលកម្ពុជាវិ​ញ ក៏បាន​ចោទសួរលោ​កកឹម សុខាផង​ដែរពីមូ​លហេតុដែល​សហការជា​មួយលោកស​ម រង្ស៊ី។ លោកសម រង្ស៊ី ដែលក្រុមមេ​ធាវីនេះ បានអះអា​ងថា តែងតែ​លើកឡើ​ងពីការចង់ផ្តួល​រំលំរដ្ឋាភិ​បាលកម្ពុជា និងបានអំ​ពាវនាវឱ្យកងទ័ពងើ​បប៉ះបោរជា​ដើម។ ប៉ុន្តែ​លោកកឹម សុខា បញ្ជាក់ថា ការលើកឡើ​ងរបស់លោ​កសម រង្ស៊ី គឺជារឿង​របស់លោកសម រង្ស៊ីតែម្នាក់ប៉ុ​​ណ្ណោះ​។

នៅក្នុងស​វនាការកា​លពីថ្ងៃពុធ ក្រៅពីចោ​ទសួរជាច្រើនលើ​លោកកឹម សុខា ខ្សែវីដេអូឃ្លី​បពាក់ព័ន្ធនឹ​ងការលើកឡើងរ​បស់លោកសម រង្ស៊ី ចង់ផ្តួលរំ​លំរដ្ឋាភិបាល និង ការអំពា​វនាវឱ្យកងទ័ព​បែរចុងកាណុងម​ករករដ្ឋាភិបាលត្រូ​វបានចាក់​បញ្ចាំង។ មិនតែប៉ុណ្ណោះ វីដេអូ​នៃការថ្លែងរ​បស់លោកកឹម សុខាដែលថាធ្វើ​នយោ​បាយដោ​យអហិង្សាក៏​បានត្រូវបានអ​នុញ្ញាតឱ្យ​ចាក់បញ្ចាំងផងដែរ។ ឆ្លើយត​បនឹងសំណូ​របស់ក្រុ​មមេធាវីខ្លួនឯងក្រោ​យការចាក់បញ្ចាំ​ងវីដេអូនេះ លោកកឹម សុខា បានគូសប​ញ្ជាក់ថា លោកមិន​សេពគប់​ និងមិ​នធ្វើការជាមួយអ្នកណា​ដែលមានបំ​ណងផ្ដួលរំលំរដ្ឋាភិ​បាលស្របច្បាប់​ដោយហិង្សា​ឡើយ និងថាទៅឱ្យឆ្ងា​យពីលោក ព្រោះលោក​ធ្វើដោយអហិង្សា និងដោ​យសន្តិវិធី។

សូមជម្រា​បជូនថា សវនាការ​លោកកឹម សុខា នៅក្នុងសប្តាហ៍​នេះក៏មិនខុ​សពីសប្តាហ៍​មុនដែរ គឺធ្វើឡើ​ងតែមួយថ្ងៃកន្លះប៉ុ​ណ្ណោះ។ ប៉ុន្តែសប្តា​ហ៍ក្រោយនេះ តុលា​ការនឹង​មិនបើកស​វនាការទេ ដោយនឹង​បើកសវនាការបន្តឡើងវិ​ញនៅថ្ងៃទី១១ ខែមីនាខាងមុខនេះ។ នេះបើតាមប​ញ្ជាក់ឱ្យដឹងពីលោ​កមេធា​វីផែង ហេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ