ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកភាព​ជាតិ​នឹង​អាច​កើត​មាន​ទេ នៅ​ពេល​មេដឹកនាំ​គណបក្ស​នយោបាយ​ថយ​ម្នាក់​១​ជំហាន?

សំឡេង ១០:៤៤
លោក​កឹម ​សុខា ​និង ​លោកហ៊ុន ​សែន
លោក​កឹម ​សុខា ​និង ​លោកហ៊ុន ​សែន RFI

បន្ទាប់​ពី​ការ​ប្រទាន​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ ដែល​បាន​ស្នើ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន កាល​ពី​ពេល​ថ្មី​ៗ​នេះ​ លោក​កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ញើ​សារ​តាម​រយៈ​សកម្មជន​របស់​លោក​ពី​ការ​ចង់​បាន​នូវ​ការ​ឯកភាព​ជាតិ​មួយ ចៀស​វាង​ការ​គុំ​គួន​គ្នា យក​គ្នា​ជា​សត្រូវ។ នៅ​ក្នុង​ជំនួប​ជាមួយ​យុវជន​គណបក្ស​មក​ពី​ខេត្ត​កំពង់​ចាម​ និង​ខេត្ត​ត្បូង​ឃ្មុំ​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ លោក កឹម សុខា បាន​ណែ​នាំ​ក្រុម​យុវជន​កុំ​ឲ្យ​បង្ក​ជំលោះ​ និង​រិះ​រក​វិធី​រិះ​គន់​ដើម្បី​ស្ថាបនា។ គំនិត​នេះ ត្រូវ​បាន​ស្វាគមន៍​ជា​ទូទៅ ជា​ជាង​រិះគន់។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI