អានតួអត្ថបទ
កម្ពុជា-ច្បាប់

​សវនាការ​កាត់​ទោស​លោក កឹម សុខា សប្តាហ៍ទី២៖ ​មេធាវី​ជន​ជាប់​ចោទ​ដាក់​ភស្តុតាង​បន្ថែម​លើ​ភស្តុ​តាង​ជា​ខ្សែ​វីដេអូ​

លោក ចាន់ ចេន មេធាវីការពារក្តីជនជាប់ចោទលោក កឹម សុខា
លោក ចាន់ ចេន មេធាវីការពារក្តីជនជាប់ចោទលោក កឹម សុខា @សហការី
ដោយ៖ វ៉ា សំណព្វ
១៧ នាទី

សវនា​ការ​កាត់​ទោស​លោក កឹម សុខា នៅថ្ងៃ​ទីមួយ បាន​បើក​ធ្វើ​កាល​ពី​ព្រឹក​មិញ​នេះ។ សវនាការ​នៅ​ថ្ងៃទីមួយ​សប្តាហ៍​ទី២​នេះ បាន​ធ្វើ​ឡើង​ដោយ​ភាគី​ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​ដាក់​ភស្តុ​តាង​បន្ថែម​ទៀត ដើម្បី​ដោះ​បន្ទុក​កូន​ក្តី​របស់​ខ្លួន​។ ក៏​ប៉ុន្តែ​លោក គី តិច មេធាវីដើមបណ្តឹង បាន​ចាត់​ទុក​ថា ភស្តុ​តាង​ខ្លះ គឺ​ជា​ការ​ដាក់​បន្ទុក​លើ​លោក កឹម សុខា ទៅ​វិញ​ទេ​។ 

ផ្សាយពាណិជ្ជកម្ម

សូមស្ដាប់ប្រសាសន៍របស់ លោក គី តិច មេធាវីដើមបណ្តឹងរដ្ឋាភិបាល៖

ប្រសាសន៍របស់ លោក គី តិច មេធាវីដើមបណ្ដឹងរដ្ឋាភិបាល៖

សូមងាកមកស្ដាប់ការលើកឡើងរបស់ លោក ចាន់ ចេន មេធាវីការពារក្តីជនជាប់ចោទលោក កឹម សុខា៖

ប្រសាសន៍របស់ លោក ចាន់ ចេន មេធាវីការពារក្តីជនជាប់ចោទលោក កឹម សុខា៖

សូម​ជំរាប​ជូន​ថា សវនាការ​ថ្ងៃទីមួយ សប្តាហ៍​ទី២នេះ នឹង​បន្ត​ធ្វើ​នៅ​ពេល​រសៀល​ថ្ងៃ​នេះ​បន្ត​ទៀត ដោយ​ចាប់​ផ្តើម​ពី​ការ​ចាក់​បញ្ចាំង​វីដេអូ​ពេញ​មួយ​ម៉ោង​របស់​លោក កឹម សុខា ដែល​ក្រុម​មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ​បាន​ចាត់​ទុក​ថា ការ​ពិត​នឹង​ត្រូវ​លាត​ត្រដាង​នៅ​រសៀល​ថ្ងៃ​នេះ​។

សូម​បញ្ជាក់​ដែរ​ថា សវនា​ការ​កាត់​ទោស​លោក កឹម សុខា នៅ​ថ្ងៃទីមួយ​សប្តាហ៍ទី២​នេះ បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​អនុញ្ញាត​ឲ្យ​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរ​ជាតិ បាន​ចូល​រួម​ស្តាប់​អង្គ​សវនាការ​នេះ​ផង​ដែរ បន្ទាប់​ពី​មាន​ការ​រិះ​គន់​កន្លង​មក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ