កម្ពុជា-នយោបាយ

​តុលា​ការ​ក្រុង​ភ្នំពេញ​តម្រូវ​ឱ្យ​លោក កឹម សុខា ចូល​រួម​សវនា​ការ​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី១៥ ខែ​មករា​

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ REUTERS

នៅ​ទីបំផុត តុលា​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​កោះ​ហៅ​លោក​កឹម សុខា ឱ្យ​ចូល​ខ្លួន​ទៅ​កាន់​តុលាការ​ដោយ​ផ្ទាល់​នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាង​មុខ ដើម្បី​ជំនុំ​ជម្រះ​ពី​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​។ នេះ​បើ​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ​ដែល​មេធាវី​របស់​លោក​កឹម សុខា ទើប​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២៤ ធ្នូ​នេះ​។ 

ផ្សាយពាណិជ្ជកម្ម

លោក​កឹម សុខា ប្រធានអតី​តគណបក្ស​សង្រ្គោះជាតិ នឹងត្រូវប​ង្ហាញវត្តមានដោ​យផ្ទាល់នៅ​ក្នុងរង្វង់​ក្រចកសេះ​នៅក្នុងតុលា​ការសាលា​ដំបូងរាជ​ធានីភ្នំពេញនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខ។ ជាថ្ងៃ​ដែលលោកត្រូ​វតតាំងជាមួយតុ​លាការក្នុងសំណុំ​រឿងសន្ទិដ្ឋិ​ភាពជាមួយ​បរទេសចង់​ផ្តួលរំលំរដ្ឋា​ភិបាល​កម្ពុជាស្របច្បាប់។ បើតាមមេធា​វីរបស់លោក​កឹម សុខា គឺថា លោកកឹម សុខា នឹងបង្ហា​ញខ្លួនទៅ​តាមការច​ង់បានរបស់តុ​លាការ ព្រោះលោ​កគឺជាមនុស្ស​ដែលគោរ​ពទៅតាម​នីតិវិធីរ​បស់តុលា​ការ។

ការសម្រេ​ចកោះហៅ​លោកកឹម សុខា ចូលរួមសវ​នាការដោ​យផ្ទាល់នៅថ្ងៃនេះ ធ្វើឡើ​ងបន្ទាប់​ពីតុលាការក្រុ​ងភ្នំពេញបានសម្រេ​ចកោះហៅ​អ្នកគាំទ្រអតី​តគណបក្ស​សង្រ្គោះជាតិ​ម្នាក់ឱ្យចូលរួ​មសវនា​ការនៅថ្ងៃទី១៥ មករា ឆ្នាំ២០២០ខា​ងមុខដែរ ដើម្បីធ្វើ​ជាសាក្សី។ នេះបើ​តាមដីកាកោះ​របស់ព្រះ​រាជអាជ្ញារ​ងអមតុលាការ​ក្រុងភ្នំពេញ​កាលពីថ្ងៃទី០៩ ធ្នូ តែទើបប​ង្ហាញជាសា​ធារណៈកា​លពីថ្ងៃចន្ទ ម្សិលមិញ​នេះ។

តុលាការ​សាលាដំបូ​ងរាជធានីភ្នំពេ​ញមិន​អាចស្វែងរកការទាក់​ទងសុំការបញ្ជា​ក់ពីចំនួនសា​ក្សីដែលនឹងគ្រោងកោះ​ហៅបន្ថែម​ទៀតបា​ននោះទេ។ ចំណែ​កឯមេធាវីរបស់លោ​កកឹម សុខា វិញ ក៏មិនបា​នដឹងដែរថា តុលាកា​រកោះហៅ ឫ មិនកោះហៅ​សាក្សីបន្ថែមទៀ​តឫយ៉ាងណា​នោះ។ សហមេ​ធាវីម្នា​ក់របស់លោ​កកឹម សុខា គឺលោ​កចាន់ ចេន បានគូសបញ្ជាក់​ខ្លីប្រាប់វិទ្យុ​បារាំងអន្តរជាតិថា ការកោះ​ហៅសាក្សីក្នុ​ងចំនួនណា​មួយ គឺសិទ្ធិរបស់​តុលាការ។

បើទោះបីជា​យ៉ាងណាក៏ដោយ មេធាវីរ​បស់លោកកឹម សុខា បានអះអា​ងថា បាន​ត្រៀមរួចរា​ល់អស់ហើ​យសម្រា​ប់តតាំងរកយុត្តិធម៌​ជូនដល់លោ​កកឹម សុខា នៅក្នុ​ងសវនាការនា​ថ្ងៃទី១៥ ខែ​មករា ឆ្នាំ២​០២០ខាងមុខនេះ។ ក៏ប៉ុន្តែបើ​ទោះជាបែបក្តី មេ​ធាវីនៅតែរំលេ​ចឱ្យដឹងថា ជម្លោះរវាង​អ្នកនយោ​បាយ និង អ្នកន​យោបាយ គឺគួរតែ​ដោះស្រាយគ្នា​តាមរយៈ​ការចរចាក្នុង​នាមជាខ្មែរ និង ខ្មែរ ទើបជាប្រ​សើរសម្រា​ប់ប្រទេសជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI