អានតួអត្ថបទ
កម្ពុជា-ច្បាប់

​សវនា​ការ​សប្តាហ៍​ទី៣​៖ ​មេរៀន​ពី​បរទេស​និង​ការ​បង្កើត​បក្ស​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ចោទ​ខ្លាំង​លើ​លោក​ កឹម សុខា​

លោក កឹម សុខា កាលពីពេលថ្មីៗនេះ
លោក កឹម សុខា កាលពីពេលថ្មីៗនេះ @សហការី
ដោយ៖ វណ្ណ សុគន្ធា
១៨ នាទី

មិន​ខុស​ពី​សប្តាហ៍​មុន​ដែរ នៅ​សប្តាហ៍​នេះ សវនាការ​សំណុំ​រឿង​លោក​កឹម សុខា ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​កន្លះ​ទេ ដោយ​បញ្ចប់​នៅ​ពេល​ថ្ងៃ​ត្រង់​នេះ​។ នៅ​ក្នុង​សវនាការ​នៅ​ព្រឹក​មិញ លោកកឹម សុខា ត្រូវ​បាន​បន្ត​ចោទ​សួរ​ជា​ច្រើន​ជុំវិញ​ការ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស និង​សកម្មភាព​នយោបាយ​របស់​លោក​ក្នុង​ចន្លោះ​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១២​។ កាល​ពី​ម្សិល​មិញ លោក​ត្រូវ​បាន​ជីក​សួរ​ដេញ​ដោល​ពី​អ្វី​ដែល​លោក​បាន​រៀន​សូត្រ​ពី​បរទេស ជា​ពិសេស​ពី​អាមេរិក និង សកម្មភាព​នយោបាយ​របស់​លោក​ចន្លោះ​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​២០០៧​។ 

ផ្សាយពាណិជ្ជកម្ម

ការបង្កើ​តគណបក្សសិ​ទ្ធិមនុស្ស និង សកម្មភាពន​យោបាយរបស់​លោកកឹម សុខា ចន្លោះឆ្នាំ២០០៧ដល់ឆ្នាំ២០១២ ដែលត្រូវចាប់​ផ្តើមសវនាកា​រចោទសួ​រនិងវែកញែក​កាលពីរសៀលថ្ងៃពុធ ត្រូវបា​នបន្ត​ធ្វើនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ លោកកឹម សុខា ត្រូវបាន​តំណាងអយ្យការក៏​ដូចជាមេធា​វីតំណាងរដ្ឋាភិ​បាលកម្ពុ​ជាបានចោទ​សួរជាច្រើន​ជុំវិញការបង្កើ​តគណបក្សសិ​ទ្ធិមនុស្ស បន្ទាប់​ពីលោក​បានលា​ឈប់ពីប្រធា​នមជ្ឈ​មណ្ឌ​លសិទ្ធិកម្ពុជា។ សំណួរសំ​ខាន់ដែលត្រូ​វបានចោទសួ​រឡើង គឺប្រភព​ថវិកាទ្រទ្រង់គ​ណបក្សមួយ​នេះ។ លោកកឹម សុខា បានអះអាងថា ថវិកាសម្រាប់​ទ្រទ្រង់គណប​ក្សសិទ្ធិមនុស្ស​របស់លោក គឺទទួលបានពីអ្នកគាំទ្រ មិនមានការ​ឧបត្ថម្ភពីបរទេ​សណាមួ​យនោះឡើ​យ។

សវ​នាការនៅព្រឹកមិញ មានជ​ជែកគ្នាខ្លាំងមិ​នត្រឹមតែរវា​ងលោកកឹម សុខា ជាមួយនឹ​ងតំណា​ងអយ្យការទេ ក៏មានការ​ជជែកគ្នាខ្លាំ​ងជាមួយក្រុ​មមេធាវីតំណាងរដ្ឋា​ភិបាលក​ម្ពុជាផងដែរ។ សំណួរខ្លះ ត្រូវបាន​លោកកឹម សុខា ឆ្លើយតប ខ្លះថា ភ្លេច និងខ្លះទៀ​តមិនបា​នឆ្លើយ។ យ៉ាងណា​ក៏ដោយ ការចោទសួរ និង វែកញែក​លើសកម្ម​ភាពរបស់លោ​កកឹម សុខា នៅចន្លោះឆ្នាំ២០០៧ដល់ឆ្នាំ២០១២នេះ នៅមិ​នទាន់ចប់​សព្វគ្រប់នៅឡើ​យ គឺបន្តធ្វើនៅសប្តាហ៍​ក្រោយទៀត​។

ចំណែក កាលពីថ្ងៃពុ​ធដែលថ្ងៃទី​១នៃសវនាកា​រសប្តាហ៍ទី៣នេះ លោកកឹម សុខា ត្រូវបាន​តំណាងអយ្យ​ការ ក៏ដូចជា​ក្រុមប្រឹក្សាជំនុំ​ជម្រះ និងមេ​ធាវីតំណា​ងរដ្ឋាភិបាល​កម្ពុជាជជី​កសួរដោយ​សំណួរដ​ដែលៗពីស​កម្ម​ភាពនយោ​បាយ និង ការដឹកនាំអង្គ​ការសិទ្ធិមនុស្ស​នៅចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧។ តំណា​ងអយ្យការ និ​ងមេធាវីតំណាង​រដ្ឋាភិបាលកម្ពុជា​ បានចោទ​សួរលោកកឹម សុខា ពីអ្វីដែ​លលោកបា​នរៀនសូត្រពី​អ្នកជំនា​ញការនិង​សាស្ត្រា​ចារ្យនៅអាមេរិកក៏​ដូចជាការណែនាំ​ឱ្យសកម្មភាពដូ​ចនៅប្រទេសយូ​ហ្គោ​ស្លា​វី​ជាដើម។

លោកកឹម សុខា បានអះអា​ងតបថា អ្វីដែលលោ​កបានរៀន​សូត្រនោះ គឺផោ្តតសំខាន់​ទៅលើ​បញ្ហាគោលការ​ណ៍ប្រជាធិបតេយ្យ និង ការគោ​រពសិទ្ធិមនុស្ស។ បើតា​មលោកកឹម សុខា អាមេរិកបា​នបង្រៀ​នលោកពីការដឹកនាំបែ​បប្រជាធិ​បតេយ្យ គឺការផ្លា​ស់ប្តូរតាម​រយៈការបោះឆ្នោ​ត ហើយ​លោកមិនបានគិតដ​ល់ការផ្តួ​លរំលំរដ្ឋាភិបា​លដោយវិធីមិន​ស្របច្បាប់ឡើ​យ។ ដោយសំណួ​របុកសួរពីប​ញ្ហានេះខ្លាំ​ងពេក លោកកឹម សុខា ក៏បានជំរុញឱ្យតុ​លាការកោះ​ហៅតំណា​ងរដ្ឋាភិបាល​អាមេរិកមក​សួរបញ្ជាក់​តែម្តង។ ប៉ុន្តែតុ​លាការមិ​នបានធ្វើតាមនោះ​ឡើយ​។

នៅមុនចូល​សវនាការនាថ្ងៃ​ទី២នៃស​ប្តាហ៍ទី៣នេះ លោកកឹម សុខា បានប្រា​ប់អ្នកសារព័​ត៌មាននៅ​មុខគេហ​ដ្ឋានរបស់​លោកថា លោ​កគឺជាមនុស្ស​ស្អាតស្អំ ហើយ​សហរដ្ឋអា​មេរិកក៏បានបញ្ជា​ក់រួចហើ​យថា រូបលោក និងអា​មេរិកមិនជាប់​ពាក់ព័ន្ធគ្នាក្នុ​ងរៀបចំផែន​ការចង់ផ្តួល​រំលំរដ្ឋាភិបាលកម្ពុ​ជាឡើយ។ សូម​បញ្ជាក់ថា សវនាកា​របន្ទា​ប់របស់លោកកឹម សុខា នឹងធ្វើនៅថ្ងៃពុធ និង ព្រហស្ប​តិ៍នាសប្តាហ៍​ក្រោយ​បន្តទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ