ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បាតុកម្ម​ទ្រង់​ទ្រាយ​ធំ និង​ការ​ចរចា​គ្នា តើ​មួយ​ណា​គួរ​ជា​ជម្រើស​សម្រាប់​អ្នក​នយោបាយ​ខ្មែរ?

សំឡេង ១០:៣៣
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ថ្លែង​នៅ​ក្នុង​វេទិការ​សកម្មជន​មូលដ្ឋាន​គណបក្ស​សង្រ្គោះ​ជាតិ ​រាជធានី​ភ្នំពេញ ​ថ្ងៃទី៦ ​ខែមិនា​ ឆ្នាំ២០១៦។ ​
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ថ្លែង​នៅ​ក្នុង​វេទិការ​សកម្មជន​មូលដ្ឋាន​គណបក្ស​សង្រ្គោះ​ជាតិ ​រាជធានី​ភ្នំពេញ ​ថ្ងៃទី៦ ​ខែមិនា​ ឆ្នាំ២០១៦។ ​ RFI/ kem sokha

បន្ទាប់​ពី​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ ឲ្យ​ជាប់​ពន្ធនាគារ​ ៥​ខែមក លោក​កឹម សុខា នៅ​ព្រឹក​ម្សិល​មិញ​នេះ បាន​ចេញ​មុខ​ឆ្លង​ឆ្លើយ​ឡើង​វិញ​នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ក្រោយ​ពី​បាន​សំងំ​លាក់​ខ្លួន​ជិត​ ៤​ខែ​មក​នេះ។ នៅ​ក្នុង​វេទិកា​នោះ លោក​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង បាន​ព្រមាន​ពី​លទ្ធភាព​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស បើ​សិន​តុលាការ​នៅ​តែ​ចោទ​ប្រកាន់​លើ​ថ្នាក់​ដឹកនាំ សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្រ្តី​គ.ជ.បនោះ ព្រោះ​បក្ស​ប្រឆាំង​ចាត់​ទុក​ករណី​ទាំង​នេះ​ជា​រឿង​នយោបាយ។ ផ្ទុយ​ទៅ​វិញ គណបក្ស​កាន់​អំណាច​ចង្អុល​បង្ហាញ​ថា​ជា​រឿង​ផ្លូវ​ច្បាប់។ ដូចនេះ​គ្មាន​ឡើយ​ការ​ចរចា​នយោបាយ​ណា​មួយ​នោះ។ បើ​ដូច្នេះ សម្រាប់​អ្នក​នយោបាយ​ខ្មែរ ​តើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ និង​ការ​ចរចា​គ្នា មួយ​ណា​គួរ​ចាប់​យក ហើយ​មួយ​ណា​គួរ​ទាត់​ចោល?