បទយកការណ៍

អ្នកគាំទ្រ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ ថ្នឹក​នឹង​ការ​ហាម​ប្រាម​ របស់​អាជ្ញាធរ​រាល់​ពេល​ប្រមូល​ផ្តុំ​គ្នា​

សំឡេង ០៧:២៤
អ្នកគាំទ្របក្សសង្រ្គោះជាតិមកពីបណ្តាខេត្តខ្លះ បានអះអាងថា មានការឃាត់ឃាំងដំណើររថយន្ត មិនឱ្យពួកគេមកជួបជុំគ្នា នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា។
អ្នកគាំទ្របក្សសង្រ្គោះជាតិមកពីបណ្តាខេត្តខ្លះ បានអះអាងថា មានការឃាត់ឃាំងដំណើររថយន្ត មិនឱ្យពួកគេមកជួបជុំគ្នា នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា។

អ្នកគាំទ្រ​បក្ស​សង្រ្គោះ​ជាតិ​មក​ពី​បណ្តា​ខេត្ត​ខ្លះ បាន​អះអាង​ថា មាន​ការ​ឃាត់​ឃាំង​ដំណើរ​រថយន្ត​ មិ​នឱ្យ​ពួក​គេ​មក​ជួបជុំ​គ្នា នៅ​ទីស្នាក់ការ​គណបក្ស​សង្រ្គោះ​ជាតិ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា​។ អ្នក​គាំទ្រ​ខ្លះ​ទៀត ក្នុង​ចំណោម​អ្នក​គាំទ្រ​រាប់​រយនាក់ ​កំពុង​ប្រមូល​ផ្តុំ​គ្នា​នាទី​ស្នាក់​ការ​បក្ស បាន​ប្តេជ្ញា​ថា នឹង​បន្ត​ពុះ​ពារ​ចូល​រួម​រាល់​ការ​តវ៉ា និង​ប្រមូល​ផ្តុំ​គ្នា​ របស់​បក្ស​សង្គ្រោះជាតិ ដរាប​ណា មាន​ការ​ដង្ហើ​យហៅ។ ការ​តវ៉ា ឬ​ការ​ប្រមូល​ផ្តុំ ដែល​អ្នកគាំទ្រ​បក្ស​ប្រឆាំង​នៅ​កម្ពុជា ជឿ​ជាក់​ថា​ នឹង​អាច​ទទួល​បាន​មក​វិញ​នូវ សាមគ្គីភាព សេរីភាព និង​យុត្តិធម៌​សង្គម។