ភ្ញៀវប្រចាំថ្ងៃ

លោក អ៊ូ ច័ន្ទឫទ្ធិ៖ លោក​កឹម សុខា នឹង​មិន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ទេ ទោះ​បី​ជា​មាន​ការ​ប៉ុន​ប៉ង​ចាប់​ខ្លួន

សំឡេង ១០:១៨
លោកអ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្រ្ត និងជាប្រធានគណៈកម្មាធិការវិន័យគណបក្សសង្រ្គោះជាតិ
លោកអ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្រ្ត និងជាប្រធានគណៈកម្មាធិការវិន័យគណបក្សសង្រ្គោះជាតិ

នៅ​រសៀល​នេះ លោក​កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​ ៥ខែ និង​ពិន័យ​ជា​ទឹក​ប្រាក់​ ៨០​ម៉ឺន​រៀល​ ក្នុង​សំណុំ​រឿង «បដិសេធ​ក្នុង​ការ​ចូល​ខ្លួន»ទៅ​បំភ្លឺ​នៅ​តុលាការ​ក្នុង​នាម​ជា​សាក្សី។ លោក​អ៊ូ ច័ន្ទឫទ្ធិ តំណាង​រាស្រ្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្រ្គោះ​ជាតិ​ បាន​ថែ្លង​ក្នុង​នាម​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​ថា គណបក្ស​សង្រ្គោះ​ជាតិ​នឹង​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ ប្រសិន​បើ​មាន​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​លោក​កឹម សុខា ទៅ​អនុវត្ត​ទោស​តាម​សាល​ក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះ។ បន្ថែម​លើ​នេះ លោក​អ៊ូ ច័ន្ទឫទ្ធិ ​ក៏​បាន​គូស​បញ្ជាក់​ទៀត​ថា លោក​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​ក៏​គ្មាន​បំណង​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​នោះ​ដែរ។ តទៅនេះ សូមស្តាប់បទសម្ភាសន៍រវាងវណ្ណ សុគន្ធា និង លោកអ៊ូ ច័ន្ទឫទ្ធិ៖